ព្រឹត្តិការណ៍ចុងក្រោយ
ការពង្រឹងអភិបាលកិច្ចទឹក និងភាពធន់នឹងអាកាសធាតុ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា 2025
- ម៉ោង៖ 8:00 am > 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
«កិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា» ដែលរៀបចំឡើងដោយ វិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) ដៃគូយុទ្ធសាស្រ្តមួយរបស់កម្មវិធីពន្លកចំណេះ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បានប្រមូលផ្តុំមន្រ្តីរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញក្នុងតំបន់ជាង ៨០ នាក់ ដើម្បីពិនិត្យមើលបញ្ហាសន្តិសុខទឹកដែលប្រទេសនៅតំបន់មេគង្គ និងកម្ពុជា កំពុងប្រឈម។
សារគន្លឹះសំខាន់ៗរួមមាន៖
- ពង្រឹងសន្តិសុខទឹកនៅក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ និងទន្លេសាប
- បង្កើនការសម្របសម្រួលពហុភាគីសម្រាប់អភិបាលកិច្ចទឹកប្រកបដោយប្រសិទ្ធភាព
- តួនាទីសំខាន់នៃទិន្នន័យដែលមានគុណភាពក្នុងការបង្កើតគោលនយោបាយជាតិ និងតំបន់
- ការប្តេជ្ញាចិត្តរួមគ្នារវាងអូស្រ្តាលី និងកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធន់នឹងអាកាសធាតុ។
