ព្រឹត្តិការណ៍ចុងក្រោយ

ការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងការផ្តោតលើសហគមន៍នៅកម្ពុជា 
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 20 វិច្ឆិកា 2025 8:00 am > ថ្ងៃ សុក្រ, 21 វិច្ឆិកា 2025 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

«សន្និសីទគោលនយោបាយអប់រំជាតិលើកទី៥ » ដែលរៀបចំឡើងដោយវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា (CDRI) ដៃគូយុទ្ធសាស្រ្តរបស់កម្មវិធីពន្លកចំណេះ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានប្រមូលផ្តុំអ្នកចូលរួមប្រមាណ ៧០០នាក់ ទាំងអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ រួមមាន ថ្នាក់ដឹកនាំសាលារៀន តំណាងសហគមន៍ មន្រ្តីអប់រំ អ្នកស្រាវជ្រាវ ដៃគូសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ សន្និសីទនេះបានឆ្លុះបញ្ចាំងរួមគ្នាអំពីការចូលរួមរបស់សាលារៀន និងសហគមន៍កាន់តែរឹងមាំដែលអាចគាំទ្រដល់ការអនុវត្តស្តង់ដារសាលាគំរូទូទាំងប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។​ 

ក្នុងរយៈពេល២ថ្ងៃ អ្នកចូលរួមបានស្វែងយល់៖ 

  • របៀបដែលសាលា​រៀន និងសហគមន៍យល់ និងអនុវត្តស្តង់ដារសាលាគំរូ
  • យុទ្ធសាស្រ្តដើម្បីបង្កើនកិច្ចសហការវាងសាលារៀន​ និងសហគមន៍សម្រាប់ការរៀនសូត្ររបស់សិស្ស
  • មេរៀន វឌ្ឍភាព និងបញ្ហាប្រឈមពីការអនុវត្តយុទ្ធសាស្រ្តសហគមន៍សាលា​ និងស្តង់ដារសាលាគំរូ
  • អាទិភាពក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន ការទទួលខុសត្រូវ និងការអនុវត្តការអប់រំប្រកបដោយបរិយាបន្ន