ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 16 មករា 2026
- ម៉ោង៖ 8:30 am > 12:30 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ CamTech University
សាកលវិទ្យាល័យខេមតិច ដែលជាដៃគូមួយរបស់កម្មវិធីពន្លកចំណេះ បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចសិក្ខាសាលាផ្ទៀងផ្ទាល់លទ្ធផលស្រាវជ្រាវស្តីពី៖ «បរិបទសហគ្រាសធុនតូច និងមធ្យម(MSMEs) នៅកម្ពុជា» នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ១០០ នាក់ រួមមានស្ថាប័នរដ្ឋាភិបាល សហគ្រាសធុនតូច និងមធ្យម សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។
គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីប្រមូលមតិយោបល់ត្រឡប់ពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អ និងផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវឱ្យឆ្លើយតបនឹងបរិបទជាក់ស្តែង។
ការស្រាវជ្រាវនេះស្ថិតក្រោម ថវិកាគាំទ្រកិច្ចសហការដែលផ្តល់ឱ្យអង្គការ ឬ ស្ថាប័នរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកស្រាវជ្រាវ (ទិន្នន័យ) ការផ្សព្វផ្សាយ ឬការពិភាក្សាអំពីអាទិភាពរបស់ស្ថាប័ន ដើម្បីលើកកម្ពស់ការសម្រេចចិត្តផ្អែកលើទិន្នន័យ។
