ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 5 មិនា 2026
- ម៉ោង៖ 8:00 am > 11:00 am
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Battambang
អង្គការល្ខោនគំនិត ដែលជាស្ថាប័នដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ បានរៀបចំព្រឹត្តិការណ៍សិល្បៈល្ខោនសហគមន៍ក្រោមចំណងជើង «ឯករាជ្យ» ។ ការសម្តែងនេះបានដកស្រង់ពីបទពិសោធន៍ជីវិតពិតរបស់សមាជិកសហគមន៍ និងជនមានពិការភាព ដើម្បីពិភាក្សាអំពីឧបសគ្គ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងការចូលរួមយ៉ាងពេញលេញក្នុងសង្គម។
កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ។ តាមរយៈល្ខោនពិភាក្សា និងល្ខោននិតិកម្ម កម្មវិធីនេះបានបង្កើតវេទិកាពិភាក្សាមួយប្រកបដោយអត្ថន័យ។
អ្នកចូលរួម បានអញ្ជើញ មកមើលការសម្តែង ដែលបានបង្ហាញពីបទពិសោធន៍ជាក់ស្ដែងរបស់ជនមានពិការភាព។ បន្ទាប់ពីការសម្តែង អ្នកទស្សនាបានចូលរួម ល្ខោនពិភាក្សា និងការពិភាក្សាជាក្រុម ដែលបានបង្កើតឱកាសក្នុងការចែករំលែកទស្សនៈការយល់ដឹង ពិចារណាពីបញ្ហាដែលបានលើកឡើង ហើយស្វែងរកវិធីដើម្បីពង្រឹងបរិយាបន្ន ពិការភាព។
ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមប្រកបដោយអត្ថន័យរបស់សហគមន៍។
