Latest events

កម្មវិធីចែករំលែកបទពិសោធន៍លើប្រធានបទ៖ «ដំណើរជីវិតរបស់ស្ត្រីក្នុងវិថីស្រាវជ្រាវ»
  • Date: ថ្ងៃ ព្រហស្បតិ៍, 28 កក្កដា 2022
  • Time: 8:00 am > 11:30 am
  • Attending: 0
  • Location: Phnom Penh

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី និងសមាជិករបស់បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីចែករំលែកបទពិសោធន៍លើប្រធានបទ៖ «ដំណើរជីវិតរបស់ស្ត្រីក្នុងវិថីស្រាវជ្រាវ» ដោយមានការចូលរួមពី លោកស្រីបណ្ឌិត បូ  ច័ន្ទគុលិកា ប្រធាននាយកដ្ឋានគោលនយោបាយ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ របស់ក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រីបណ្ឌិតបានចែករំលែកបទពិសោធ ការប្រឈម និងឱកាសនានាក្នុងនាមជាអ្នកស្រាវជ្រាវស្តី្រ និងមានតួនាទីជាអ្នកដឹកនាំមួយរូបក្នុងស្ថាប័នរាជរដ្ឋាភិបាល។​ កម្មវិធីនេះបានផ្តល់ឱកាសសម្រាប់ការពិភាក្សា និងជាវេទិកាសម្រាប់សមាជិកស្ត្រីក្នុងវិស័យស្រាវជ្រាវដើម្បីផ្តល់ការគាំទ្រផ្នែកស្រាវជ្រាវទៅឱ្យគ្នាទៅវិញទៅមក។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចូលរួមជាសមាជិកក្នុងបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ សូមចុះឈ្មោះតាមរយៈតំណនេះ៖ https://bit.ly/3FYW9wY

កម្មវិធីចែករំលែកបទពិសោធនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។