ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 15 សីហា 2025
- ម៉ោង៖ 9:00 am > 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
រួបរួមគ្នាក្នុងការពង្រឹងប្រព័ន្ធគោលនយោបាយផ្អែកលើទិន្នន័យ៖ កិច្ចប្រជុំប្រចាំឆមាសលើកទី៤ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កម្មវិធីពន្លកចំណេះរួមជាមួយនឹងវិទ្យាសា្ថនបណ្តុះបណ្តាល និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ដែលជាដៃគូយុទ្ធសាស្ត្ររបស់យើង បានរៀបចំកិច្ចប្រជុំប្រចាំឆមាសលើកទី៤ ជាមួយសមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស។ សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដៃគូយុទ្ធសាស្រ្ត និងក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានរួមគ្នាពិនិត្យមើលវឌ្ឍនភាពកម្មវិធីក្នុងការបង្កើនសំឡេងចម្រុះ ចែករំលែកចំណេះដឹង និងការប្រើប្រាស់ទិន្នន័យក្នុងគោលនយោបាយ។
កិច្ចប្រជុំនេះ ក៏បានផ្តល់វឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់កម្មវិធីកិច្ចសហប្រតិបត្តិការតាមរយៈថវិកាចូលរួមក្នុងគោលនយោបាយ និងការផ្តួចផ្តើមគំនិតរវាងវិស័យផ្សេងៗ ខណៈជំរុញឱ្យមានការសម្របគ្នារវាងផែនការឆ្នាំ២០២៥ របស់ដៃគូយុទ្ធសាស្រ្តនីមួយៗ។ ការសម្របគ្នានេះនឹងធានាថាការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សារបស់ដៃគូ នៅតែបន្តបង្កើតលទ្ធផលវិជ្ជមានចេញពីការអនុវត្តគោលនយោបាយនៅកម្ពុជា។
សូមអរគុណដល់ដៃគូទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្ត ក្នុងការជំរុញប្រព័ន្ធគោលនយោយបាយប្រកបដោយបរិយាបន្ន និងផ្អែកលើទិន្នន័យ។
សូមស្វែងរករូបថតពីកិច្ចប្រជុំនៅទីនេះ៖
ដើម្បីស្វែងយល់បន្ថែមអំពីគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សូមចូលទៅកាន់៖ Technical Steering Committee | Policy Pulse

