Latest events

គម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC)
  • Date: ថ្ងៃ ចន្ទ, 1 មេសា 2024 8:00 am > ថ្ងៃ ពុធ, 30 មេសា 2025 5:00 pm
  • Attending: 0
  • Location: ខេត្តបាត់ដំបង, ប្រទេសកម្ពុជា

ថ្ងៃនេះ កម្មវិធីពន្លកចំណេះសូមណែនាំ «មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC)» ដែលជាដៃគូនវានុវត្តន៍មួយក្នុងចំណោមដៃគូនវានុវត្តន៍ទាំង របស់យើង។  

កម្មវិធីពន្លកចំណេះ មានសេចក្តីរីករាយក្នុងការបង្ហាញនូវគម្រោងស្រាវជ្រាវ ដែលកំពុងធ្វើឡើងដោយដៃគូនវានុវត្តន៍នៃកម្មវិធីពន្លកចំណេះ គឺមជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC)។  

ADIC នឹងអនុវត្តនូវគម្រោងស្រាវជ្រាវស្តីពី៖ “ការកសាងសមត្ថភាពដល់យុវជនតាមរយៈការស្រាវជ្រាវដោយការ​ចូលរួមដើម្បីរួមចំណែកអភិវឌ្ឍផែនការថ្នាក់ក្រោមជាតិអំពីការចំណាកស្រុកឆ្លងដែនប្រកបដោយសុវត្ថិភាពពីកម្ពុជាទៅថៃ”។ ការសិក្សាស្រាវជ្រាវនេះនឹងសម្រេចបានតាមរយៈការបណ្តុះបណ្តាលអំពីបញ្ហាចំណាកស្រុក អនុវត្តន៍សាកល្បងដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ និងការប្រើប្រាស់មធ្យោបាយ សម្រាប់ប្រាស្រ័យទាក់ទង ដើម្បីជាប្រយោជន៍ដល់សហគមន៍។  

គោលដៅរបស់គម្រោងគឺដើម្បីធានាថា យុវជនដើរតួយ៉ាងសំខាន់ក្នុងដំណើរការធ្វើការសម្រេចចិត្តក្នុងមូលដ្ឋាន ក្នុងការផ្តួចផ្តើមនូវគំនិតសម្រាប់អភិវឌ្ឍការងារប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាព។ សារៈសំខាន់នៃគម្រោងនេះសំដៅលើការស្វែងរកវិធីសាស្រ្តបែបច្នៃប្រឌិត ដើម្បីពាំនាំមកនូវរបកគំហើញថ្មីៗ ក៏ដូចជាចូលរួមជាមួយអ្នកបង្កើតគោលនយោបាយនៅតាមមូលដ្ឋាន ដើម្បីសម្រេចបានលទ្ធផលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គម្រោងស្រាវជ្រាវនេះកំពុងចាប់ផ្តើមហើយ សូមរង់ចាំតាមដានគម្រោងថ្មីនេះទាំងអស់គ្នាណា៎!​  

ដើម្បីស្វែងយល់បន្ថែមអំពីដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ សូមចុចនូវតំណរភ្ជាប់នេះ៖ ដៃគូនវានុវត្តន៍ | Policy Pulse 

អានបន្ថែមអំពីរបាយការណ៍ស្រាវជ្រាវរបស់ មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) នៃកម្មវិធីពន្លកចំណេះ ដំណាក់កាលទី១ (២០១៩២០២៣) តាមរយៈតំណរភ្ជាប់នេះ៖  របាយការណ៍ស្រាវជ្រាវស្តីពី “ការស្វែងយល់អំពីសុខុមាលភាពប្រជាជនចំណាកស្រុកនិងគ្រួសារនៅតាមព្រំដែនខ្មែរ-ថៃក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩” | Policy Pulse 

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ទទួលបានការគាំទ្រពីក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ 

Share