បោះពុម្ពផ្សាយ៖30 មករា 2020

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ២០១៩-២០១៣ ដែលមានការងារអាទិភាពចំនួនប្រាំមួយ រួមមាន ការបង្កើនយន្តការប្រុងប្រយ័ត្ន និងយន្តការគតិយុត្តនៅក្រោមក្របខណ្ឌប្រឆាំងអំពើពុករលួយ ការបង្កើនការផ្សព្វផ្សាយព័ត៌មានអំពីសេវាសាធារណៈ លិខិតនិងឯកសារបទដ្ឋានគតិយុត្តដូចជា គោលនយោបាយជាតិ ការបង្កើនការពិនិត្យអំពីលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយ​ ការបង្កើនការពង្រឹងយន្តការអធិការកិច្ច និងសវនកម្មនៅក្នុងវិស័យសាធារណៈ  ព្រមទាំងការបង្កើនការពង្រឹងការគ្រប់គ្រងប្រកបដោយសុចរិតភាពនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ជាដើម។

ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០

ចែករំលែក