បោះពុម្ពផ្សាយ៖27 សីហា 2019
ច្បាប់និងបទដ្ឋានគតិយុទ្ធ
ក. ច្បាប់ស្តីពីវិជ្ជាជីវៈសុខាភិបាល៖ ក្រោយពីមានការផ្ទុះមេរោគអេដស៍នៅភូមិរកា រួមនឹងសម្ពាធនៃការធ្វើសមាហរណកម្មអាស៊ាន នៅចុងឆ្នាំ ២០១៥ ក្រសួងសុខាភិបាលកំពុងរៀបចំព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដូចជា វេជ្ជបណ្ឌិត ឳសថការី ទណ្ឌពេទ្យ ឆ្មប និងគិលានុបដ្ឋាក/យិកា។ ច្បាប់នេះនឹងធានាបាននូវសុវត្ថិភាពអ្នកជំងឺ ក៏ដូចជាគុណភាពនៃប្រព័ន្ធថែទាំសុខភាពសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។
ខ. ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង៖ ច្បាប់នេះត្រូវបានរៀបចំឡើង ដើម្បីគ្រប់គ្រងការលក់ និងការប្រើប្រាស់គ្រឿងស្រវឹងតាមរយៈការកំណត់អាយុសម្រាប់ទទួលទានគ្រឿងស្រវឹង និងការដាក់កំហិតលើភាពងាយស្រួលក្នុងការទិញគ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផងដែរ។
គ. ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំជក់៖ ច្បាប់នេះមាន ១៣ ជំពូក និង ៤៩ មាត្រា ដែលមានគោលបំណងអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។
See original documents here and here.