បោះពុម្ពផ្សាយ៖16 កក្កដា 2020

ការបង្កើតមជ្ឃមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជា»​ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ មជ្ឈមណ្ឌលនេះមានភារកិច្ចជាអាទិ៍៖

  • ជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាស្រាវជ្រាវនានាទាក់ទងនឹងធុរកិច្ចថ្មី និងសេដ្ឋកិច្ចនវានុវត្តន៍ និងផ្តល់ប្រឹក្សាលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើការអភិវឌ្ឍធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី
  • បង្កើត បណ្តុះ និងប្រតិបត្តិការធុរកិច្ចថ្មីក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី
  • ផ្តល់សេវា បណ្តុះពន្លកអាជីវកម្ម និងពន្លឿនអាជីវកម្ម តាមគោលការណ៍បណ្តុះធុរកិច្ចថ្មីនានា
  • ជាបរធនបាលនៃបរធនបាលកិច្ចដើម្បីវិនិយោគ និងគាំទ្រធុរកិច្ចថ្មី សំដៅផ្តល់ផលប្រយោជន៍ដល់ធុរជន អត្ថគាហកៈ និងសាធារណជន
  • អភិវឌ្ឍ និងប្រតិបត្តិថ្នាលគ្រឹះនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា សម្រាប់ជាឃ្នាស់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពន្លឿនការបណ្តុះធុរកិច្ចថ្មី
  • ផ្តល់កម្មសិក្សា និងសហការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព និងជុំរុញការស្រាវជ្រាវបែបអនុវត្តន៍ក្នុងន័យស្វែងរកនវានុវត្តន៍ក្នុងការបណ្តុះធុរកិច្ចថ្មី
  • ផ្តល់សេវានានាសម្រាប់គាំទ្រធុរកិច្ចថ្មី ដែលជាផ្អែកនៃការបង្កើតធុរកិច្ចថ្មីមានដូចជា សេវាចុះបញ្ជីអាជីវកម្ម វិញ្ញាបនបត្រ និង/ឬ អាជ្ញាបណ្ណ និងសេវាប្រឹក្សាផ្សេងៗ
  • សហប្រតិបត្តិការជាមួយអង្គភាព ស្ថាប័នជាតិ និងអន្តរជាតិ លើផ្នែកបង្កើត បណ្តុះ និងវិនិយោគលើធុរកិច្ចថ្មី និង
  • បំពេញភារកិច្ចដទៃទៀតតាមការចាំបាច់តាមការកំណត់របស់រាជរដ្ឋាភិបាល។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក