បោះពុម្ពផ្សាយ៖27 សីហា 2019

កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនការយល់ដឹងពីនីតិវិធីគយ

ដើម្បីឆ្លើយតបទៅនឹងមតិអ្នកប្រើដែលបានផ្ដល់តាមរយៈយន្តការភាពជាដៃគូនៃនាយកដ្ឋានពន្ធដារ-ផ្នែកឯកជន អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានចេញប្រកាសលេខ១១៥៥ដែលនៅក្នុងចំណោមបទប្បញ្ញត្តិដទៃទៀត តម្រូវឱ្យផ្នែកគយផ្សាយជាសាធារណៈនូវនីតិវិធីការងារ ស្តង់ដារនិងរយៈពេល ប្រកាសនេះតម្រូវឱ្យនាយកដ្ឋានផែនការបច្ចេកទេសនិងកិច្ចការអន្តរជាតិ លើកកម្ពស់ឱ្យទូលំទូលាយនូវការផ្សាយព័ត៌មានគយ និងទិន្នន័យនៅលើគេហទំព័រ(www.customs.gov.kh) ថែមទាំងតម្រូវឱ្យមានការបង្រ្កាបលើសកម្មភាពរត់ពន្ធឆ្លងដែន។ តម្រូវការទាំងនេះកំពុងត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធិភាព និងបម្រើឱ្យការបង្កើនតម្លាភាពនិងកម្រិតនៃការយល់ដឹងអំពីនីតិវិធីគយ។
នៅក្នុងការអនុវត្តប្រកាសនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានដាក់ចេញនូវឯកសារមួយចំនួនដែលសំដៅបង្កើនការទំនាក់ទំនងជាមួយវិស័យឯកជន និងធ្វើឱ្យព័ត៌មានពីដំណើរការនិងបទប្បញ្ញត្តិមានភាពងាយស្រួលដើម្បីទទួលបាន។ ឧទាហរណ៍សំខាន់មួយគឺ សៀវភៅណែនាំស្តីនីតិវិធីបញ្ចេញទំនិញពីគយ ត្រូវបានចេញផ្សាយក្នុងខែតុលាឆ្នាំ២០១៥ ដោយសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

See original document here.

ចែករំលែក