បោះពុម្ពផ្សាយ៖27 សីហា 2019

ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦(ការផ្លាស់ប្តូរទៅរបបពិត)

មកដល់ដើមឆ្នាំ២០១៦ កម្ពុជាមានប្រព័ន្ធពន្ធចំនួនពីរ។ ទីមួយគឺ «របបពិត»ដែលតម្រូវឱ្យអ្នកបង់ពន្ធដាក់លិខិតប្រកាសពន្ធប្រចាំខែ និងឆ្នាំ មានការបើកចំហក្នុងការធ្វើសវនកម្ម និងគិតពន្ធតម្លៃបន្ថែម​(VAT)ទៅលើអតិថិជនរបស់ខ្លួន។ ចំនែកឯ «របបម៉ៅការ» ដែលធ្លាប់ជារបបស្របច្បាប់ ប៉ុន្តែជាវិធីសាស្រ្តមិនផ្លូវការនៃការគណនាពន្ធសំដៅសម្រាប់អាជីវកម្មខ្នាតតូច។ ក្នុងការអនុវត្ត ជារឿយៗរបបម៉ៅការនេះត្រូវបានគេកេងប្រវ័ញ្ចដោយក្រុមហ៊ុនធំៗជាមធ្យោបាយក្នុងការបង់ពន្ធតិចជាងចំនួនដែលពួកគេគួរតែបង់តាមរបបពិត។ របបម៉ៅការនេះត្រួវបានអាជីវកម្មដែលស្ថិតនៅក្រោមរបបពិត ចាត់ទុកថាជាប្រភពនៃការប្រកួតប្រជែងមិនស្មើភាពគ្នា។

ច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៦តម្រូវឱ្យអាជីវកម្មទាំងអស់ចុះបញ្ជីនៅក្រោមរបបពិត។ នេះគឺជាកំណែទម្រង់ដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដោយពីមុនមានអាជីវកម្មប្រមាណ៨០ភាគរយក្នុងប្រទេសចូលរួមជាមួយតែរបបម៉ៅការប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះគឺជាធាតុផ្សំដ៏ធំមួយនៃគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែមកជាសេដ្ឋកិច្ចផ្លូវការដែលនេះជាជំហានដ៏សំខាន់ក្នុងការធានាឱ្យមានលក្ខណៈស្មើភាពសម្រាប់វិនិយោគិនបរទេស។ នៅក្នុងឆ្នាំ២០១៥ ការប្រមូលពន្ធមានការកើនឡើងចំនួន២៥ភាគរយ លើសពីឆ្នាំមុនបើទោះជាគ្មានការកើនឡើងលើអត្រាពន្ធសាជីវកម្មក៏ដោយ ដែលនេះបានបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តតម្រូវការពន្ធរបស់ប្រទេស បានចេញជាផ្លែផ្កា។

See original document here.

ចែករំលែក