PUBLISHED: 27 សីហា 2019

ការគ្រប់គ្រងការនាំចេញរ៉ែ

ក្រសួងមានគោលបំណងបង្កើនតម្លៃការនាំចេញរ៉ែ ដើម្បីជួយសេដ្ឋកិច្ចដោយកំណត់គោលការណ៍មូលដ្ឋានក្នុងការវាយតម្លៃផលិតផលមុនពេលនាំចេញ និងកំណត់លក្ខខណ្ឌនៃការអនុញ្ញាតឱ្យនាំចេញផលិតផលរ៉ែ។ ផលិតផលរ៉ែដែលអាចនាំចេញគឺត្រូវស្ថិតនៅក្នុងលក្ខខណ្ឌដូចជា៖
អត្ថប្រយោជន៍សង្គមសេដ្ឋកិច្ចរយៈពេលខ្លីនិងវែង មានច្រើនជាងការដំណើរការនៃផលិតផលរ៉ែនៅក្នុងស្រុក។
ដំណើរការនៃផលិតផលរ៉ែនៅក្នុងស្រុក មានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។
បរិមាណនៃផលិតផលរ៉ែមានច្រើនជាងតម្រូវការក្នុងស្រុក ហើយប្រភេទផលិតផលរ៉ែទាំងនោះមិនត្រូវបានហាមឃាត់ក្នុងការនាំចេញដោយរាជរដ្ឋាភិបាល។

Share