PUBLISHED: 12 មិនា 2021

ការបន្តសុពលភាពលិខិតស្តីពីគោលការណ៍ពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងស្តីពី ការបន្តសុពលភាពលិខិតលេខ ៣៦៧ សជណ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីគោលការណ៍ពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងការបន្តអនុគ្រោះបង់ពន្ធប្រថាប់តាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច (មានប័ណ្ណកម្មសិទ្ធិ) ហើយបានផ្ទេរទាំងស្រុង ឬពុះឡូតិ៍ ឬបំបែកក្បាលដី បន្តដៃគ្នាពីម្នាក់ទៅដៃម្នាក់ច្រើនដង នៅត្រឹមថ្នាក់ឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ ដែលបានធ្វើឡើងមុនឆ្នាំ២០១៧។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០

Share