PUBLISHED: 27 សីហា 2019

ប្រកាសថ្មីលើនីតិវិធីពន្ធ

អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញប្រកាសថ្មីលើនីតិវិធីពន្ធ។ វាមានគោលបំណងដើម្បីកាត់បន្ថយកង្វះនៃតម្លាភាពនិងបែបបទនៃភាពមិនជាប់លាប់នៅក្នុងដំណើរការនៃការប្រមូលពន្ធ ដោយផ្តល់នូវគោលការណ៍ណែនាំច្បាស់លាស់លើតម្រូវការរបស់រដ្ឋបាលនិង កំឡុងពេលដំណើរការ។
ពីមុន ក្រុមហ៊ុនដែលរកប្រាក់ចំណូលបានតិចជាង ១២៥,០០០ដុល្លា​ក្នុងមួយឆ្នាំពីការលក់ទំនិញ ត្រូវស្ថិតនៅក្រោមរបបម៉ៅការ។ ប៉ុន្តែក្រុមហ៊ុនធុនមធ្យមនិងធំដែលមានប្រាក់ចំនូលប្រចាំឆ្នាំខ្ពស់នោះអាចស៊ីខ្សែលើ ដោយបង់ពន្ធទាបដូចក្រុមហ៊ុនដែលរកបានប្រាក់ចំណូលទាបដែរ។ ការអនុវត្តបែបនេះមិនបានលើកទឹកចិត្តឱ្យប្រើប្រាស់របបពន្ធពិតឡើយ។​
លើបញ្ហានេះដែរ ប្រកាសលេខ៤៩៦ មានគោលបំណងផ្តល់នូវរបបពន្ធដែលមានប្រសិទ្ធិភាពជាងមុនដែរ ប៉ុន្តែរដ្ឋាភិបាលនៅតែត្រូវបង្រៀន​អាជីវកម្មធុនតូចនិងមធ្យមឱ្យគោរពតាមកាតព្វកិច្ចពន្ធ។
នៅក្នុងលក្ខខណ្ឌដ៏ជាក់លាក់ ប្រកាសលេខ៤៩៦មានគោលបំណងបង្កើនអាជីវកម្មនិងការវិនិយោគ។ ជាឧទាហរណ៍ វានឹងដោះស្រាយចំពោះក្តីបារម្ភរបស់វិនិយោគិនបរទេសពាក់ព័ន្ធនឹងកង្វះខាតតម្លាភាព។
មិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុនដែលជាជនជាតិបរទេស និងកំពុងរស់នៅបរទេស មិនតម្រូវឱ្យបង្ហាញខ្លួននៅឯអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ដំណើរការចុះបញ្ជីពន្ធឡើយ។
គោលដៅនេះគឺដើម្បីទទួលបានរបបពន្ធដែលមានប្រសិទ្ធិភាពនិងជាប់លាប់សម្រាប់ក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស។
សំគាល់៖ ប្រកាសលេខ៤៩៦គឺជាគំរូដែលត្រូវបានកែប្រែពីប្រកាស១១៣៩។​ ប្រកាស១១៣៩បានប៉ុនប៉ងដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធចុះបញ្ជីពន្ធ។

Share