បោះពុម្ពផ្សាយ៖27 សីហា 2019

ការអប់រំ (កែលំអ​គុណភាព​នៃ​ការ​អប់រំ ទាំង​ការសិក្សា ទាំងការ​បង្រៀន)

I.គោលនយោបាយស្តីពីគ្រូបង្រៀន៖
ក. ទាក់ទាញ​បុគ្គលដែលមាន​សមត្ថភាពឲ្យ​ចាប់យក​វិជ្ជាជីវៈបង្រៀន៖ បេក្ខជនដែល​ទទួលបាន​និទ្ទេស A, B, C សម្រាប់ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិមាន​សិទ្ធិ​ជាប់​ការ​ប្រលងចូលវគ្គបណ្តុះបណ្តាលគ្រូបង្រៀន (១២ បូក ៤) ដោយស្វ័យប្រវត្តិ​ បេក្ខជនដែលមាន​សញ្ញាបត្រ​បរិញ្ញាបត្រជាន់ខ្ពស់អាច​ចូលរួម​ក្នុង​កម្មវិធី​បរិញាបត្រជាន់ខ្ពស់ បូក ១ នៅ​វិទ្យាស្ថានជាតិអប់រំ ដើម្បី​ក្លាយជាគ្រូ​វិទ្យាល័យទទួលយក​បេក្ខជនពីសាលា​រដ្ឋ និង​ឯកជនពង្រឹង​ការ​ប្រលងជ្រើសរើស​គ្រូ​ថ្នាក់​ជាតិ។

ខ. ពង្រឹង​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន៖ កែទម្រង់​កម្មវិធី​បណ្តុះបណ្តាល​គ្រូបង្រៀននៅ​គ្រប់កម្រិតទាំងអស់មានការរឹតបន្តឹងជាងមុនក្នុង​ពេល​ធ្វើ​កម្មសិក្សាបង្កើនគុណវឌ្ឍិ​គ្រូឧទ្ទេស​នៅ​តាម​មជ្ឈមណ្ឌល​គរុកោសល្យឲ្យបាន​យ៉ាងហោចណាស់​ត្រឹម​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់។​

គ. ការគ្រប់គ្រងគ្រូ៖ ពង្រឹង​ការ​គ្រប់គ្រងគ្រូការ​ពង្រាយគ្រូ និង​យន្តការ​ផ្ទេរគ្រូរៀបចំ​មាគ៌ាអាជីពគ្រូ ដើម្បី​ឈានទៅរក​ការ​អភិវឌ្ឍផ្នែកវិជ្ជាជីវៈ និង​បន្ត​ការ​ការវិវត្តអាជីពគ្រូធ្វើ​ប្រតិភូកម្ម​ការ​ជ្រើសរើស​ និង​ការ​គ្រប់គ្រងគ្រូទៅ​ថ្នាក់​ក្រោមៗ។

ឃ. ការ​អភិវឌ្ឍអាជីពគ្រូបង្រៀន៖ លើកកម្ពស់​វប្បធម៌​នៃ​ការរៀន​សូត្រ​ពេញ​មួយជីវិត និង​បង្កើនបេងើកនគុណវុឌ្ឍិគ្រូឲ្យដល់​យ៉ាងហោចណាស់​កម្រិត​បរិញ្ញាបត្រ តាមរយៈកម្មវិធីពន្លឿន​ការអប់រំ​បរិញ្ញាបត្រ​(BA-Fast Track Program)ដែលជាការបណ្តុះបណ្តាល​ចំនួន ៣វគ្គ ដោយមួយវគ្គមានរយៈពេលខែកន្លះនិងផ្តល់​អាហារូបករណ៍​ឲ្យគ្រូបន្ត​ការ​អប់រំ​ថ្នាក់បរិញ្ញាបត្រ ឬ​បរិញ្ញាបត្រជាន់ខ្ពស់ ១០០០ កន្លែង ក្នុង​មួយឆ្នាំ។​

ង. លើកទឹកចិត្តគ្រូដើម្បី​កាត់បន្ថយ​ការលា​ឈប់ពីការងារ៖ កែលំអ​លក្ខខណ្ឌ​ការងារ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់គ្រូ ផ្តល់​សម្ភារៈ និង​បរិក្ខារសម្រាប់ការ​បង្រៀន និង​ការស្រាវជ្រាវបានបង្កើត “ពានរង្វាន់​គ្រូ” ទូទាំង​ប្រទេសដើម្បី​ផ្តល់​រង្វាន់​ដល់​គ្រូ​ដែលមាន​ស្នាដៃឆ្នើម និង​លើកកម្ពស់វិជ្ជាជីវៈ​គ្រូបង្រៀនបានបង្កើត​ក្រុម​បច្ចេកទេស​ក្នុង​វិទ្យាស្ថាន​បណ្តុះបណ្តាល​គ្រូបង្រៀន។ បង្កើនបៀវត្សរ៍គ្រូ និង​ដាក់ឲ្យ​អនុវត្ត​ការ​តែងតាំងទៅតាម​គុណសម្បត្តិ​ការងារ (ចូលជាធរមាននៅ​ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០១៥ បៀវត្សរ៍​មូលដ្ឋាន​កម្រិត​អប្បបរមារបស់គ្រូ ត្រូវបាន​បង្កើន​ដល់ ៦៥០០០០ រៀល)។

ច. ពង្រឹង​អភិបាលកិច្ច​គ្រឹះស្ថាន​អប់រំ៖ រៀបចំ​ស្តង់ដា សម្រាប់​នាយក​សាលា និង​សៀវភៅណែនាំ​អំពី​ការ​គ្រប់គ្រងសាលាដើម្បីឈានទៅរកការ​​ដឹកនាំ​សាលារៀន​ប្រកប​ដោយ​ប្រសិទ្ធភាពផ្តល់​ការ​បណ្តុះបណ្តាល​ដល់​នាយកសាលាផ្តល់​ការ​បណ្តុះបណ្តាល​អំពីភាពជា​អ្នកដឹកនាំ​ដល់​គណៈគ្រប់គ្រង​សាលារៀន (បុគ្គលិក ១០០០ នាក់ ក្នុង​មួយឆ្នាំ) ធ្វើ​ប្រតិភូកម្ម​មុខងារគ្រប់គ្រង​សំខាន់ៗ និង​អំណាច​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដល់​ថ្នាក់​សាលារៀន។​

II. ការកម្មវិធីសិក្សា​នៅ​គ្រប់កម្រិតទាំងអស់​លើ​កម្មវិធី​អប់រំ កម្មវិធីសិក្សា និង​បរិយាកាស​ក្នុង​សាលារៀន

ក. ពិនិត្យ​ឡើងវិញ​លើ​កម្មវិធីសិក្សា​នៅ​គ្រប់កម្រិតទាំងអស់ កែសម្រួល​សៀវភៅសិក្សា និងរៀបចំ​សៀវភៅណែនាំ​សម្រាប់គ្រូថ្មីៗ (មុខវិជ្ជា​ជាអាទិភាព​៖ គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា និង​អក្សរសាស្ត្រ​ខ្មែរ)។

ខ. កែលំអហេដ្ឋារចនាសម្ព័ន្ធសាលារៀន៖ បន្ទប់រៀន បង្គន់អនាម័យ និង​​ផ្ទះគ្រូ។

គ. រៀបចំ​គោលការណ៍ណែនាំ​ស្តីពី​ស្តង់ដា​អប្បបរមា​អំពីទឹកស្អាត និង​អនាម័យ នៅ​តាម​សាលាបឋមសិក្សា។

ឃ. បង្កើន​ប្រាក់ឧបត្ថម្ភ សម្រាប់​សិស្ស​អាហារូបករណ៍មកពីគ្រួសារ​ក្រីក្រ និង​សិស្ស​ពូកែ នៅ​សាលា​មធ្យម​សិក្សា​បឋមភូមិ និង​ទុតិយភូមិ។

III. ការអនុវត្ត​សវនកម្ម​លើគុណភាព៖ ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ បាន​អនុម័ត​លើ​លិខិតបទដ្ឋាន​គតិយុត្តិ​ស្តីពី​ការ​ធានាគុណភាព​អប់រំ រួម​នឹង​ឧបករណ៍​សម្រាប់​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​សេវា​អប់រំ។​

IV. លើកកម្ពស់គុណភាព តាមរយៈការ​រៀបចំ​ការ​ប្រលង​នៅ​ថ្នាក់​ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ

ក. កំណែទម្រង់​ការ​ប្រលង​មធ្យមសិក្សាទុតិយភូមិ​ថ្នាក់ជាតិ៖ ក្នុង​ឆ្នាំ ២០១៤ រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដោយ​សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​អនុវត្ត​វិធានការដើម្បី​កុំឲ្យ​មាន​ការ​បន្លំបើកមើល និង​អំពើពុករលួយក្នុង​ការ​ប្រលង។ សន្តិសុខ និង​ការ​ពិនិត្យតាមដាន ត្រូវ​បាន​ពង្រឹង​នៅ​តាម​មណ្ឌល​ប្រលង។ ក្រសួង​បាន​ធ្វើការ​ប្រកាស​អនុវត្តកំណែទម្រង់​នេះសម្រាប់​ការ​ប្រលង​មធ្យម​សិក្សា​តិយភូមិថ្នាក់​ជាតិ​ឆ្នាំ ២០១៥ផងដែរ។​

ខ. ការ​ប្រលង​ថ្នាក់ជាតិនៅថ្នាក់ទី ៦ លើមុខវិជ្ជាអក្សរសាស្ត្រខ្មែរ គណិតវិទ្យា ក៏ដូចជា ការវាយតំលៃលើចំណេះដឹងនៃការអាន​និង​គណិតគណិតវិទ្យា (EGRA និង EGMA)និងការ​ប្រកួត​ប្រជែង នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ។

V. កំណែទម្រង់​ឧត្តមសិក្សា៖
ក. ក្រសួង​បាន​អនុម័ត​លើ​ស្តង់ដា​អប្បបរមាសម្រាប់​ផ្តល់​ការ​បញ្ជាក់​គុណភាពការ​អប់រំ​កម្រិត​ឧត្តម​សិក្សាក្នុង​ប្រទេស​កម្ពុជាដែលមាន៩ ស្តង់ដា និង ៧៣ សូចនាករ។

ខ. ក្រសួង​បាន​ផ្តល់អាទិភាព ដល់​ការ​បង្កើតគ្រឹះស្ថានឧត្តម​សិក្សា​ឯកជន​ថ្មី ប្រសិន​បើ​គ្រឹះស្ថានទាំងនេះ​អាច​ឆ្លើយតប​ចំពោះ​តម្រូវការ​នៃ​ការអភិវឌ្ឍ​សង្គម ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​ទីផ្សារ​ការងារ។​

គ. កំណែទម្រង់សកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ៖ ការ​បង្កើត​មហាវិទ្យា-ល័យ​អប់រំ។

ឃ. ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តោតការ​យកចិត្តទុកដាក់​លើ​លទ្ធភាព​ទទួលបាន​ការ​អប់រំ​កម្រិតឧត្តមសិក្សា​ប្រកប​ដោយ​សមធម៌ តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍ដល់​សិស្ស​ក្រីក្រ សិស្សស្រី និង​សិស្ស​មកពី​តំបន់ជនបទ។ ក្រសួង​បាន​សាងសង់​អន្តេវាសិកដ្ឋាន​ចំនួន ៤ ក្នុង​រាជធានីភ្នំពេញ ដើម្បី​ផ្តល់​កន្លែងស្នាក់នៅ​ដល់​សិស្ស​ស្រី​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​មកពី​ខេត្ត​ឆ្ងាយៗ។​

ចែករំលែក