PUBLISHED: 27 សីហា 2019
កែលំអលក្ខខណ្ឌការងារ
ក. បង្កើនប្រសិទ្ធភាពនៃការងារអធិការកិច្ច តាមរយៈការបង្កើតអង្គភាព “អធិការកិច្ចការងារតែមួយ” ដែលទទួលខុសត្រូវលើការពង្រឹងការអនុវត្តច្បាប់ កែលំអនិងធានាសុខុមាលភាព និងលក្ខខណ្ឌការងារ និងការពារការរំលោភបំពានពលកម្មកុមារ។ ការបង្កើតអង្គភាពនេះបង្កលក្ខណៈងាយស្រួលដល់ដំណើរការនៃការធ្វើអធិការកិច្ចដោយនាយកដ្ឋានពាក់ព័ន្ធទាំងអស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចនៅក្រុមហ៊ុន/រោងចក្រណាមួយតែម្តងក្នុងពេលតែមួយ។
ខ. ច្បាប់សហជីព៖ សេចក្តីព្រៀងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ និងដោយព្រឹទ្ធសភាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ និងត្រូវបានចុះហត្ថលេខាជាច្បាប់កាលពីថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០១៦។
គ. ប្រាក់ឈ្នួល៖ ប្រាក់ឈ្នួលអប្បរមានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ត្រូវបានកំណត់ចំនួន១៤៨ដុល្លារ សម្រាប់អ្នកធ្វើការសាកល្បង និង១៥៣ដុល្លារសម្រាប់កម្មករពេញសិទ្ធិ នេះបើយោងតាមប្រកាសលេខ ៤១៤កប/ប្រក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ ប្រកាសថ្មីនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៧។
ប្រាក់ឈ្នួលអប្បរមានេះ គឺតម្លើងពីប្រាក់ឈ្នួលអប្បរមាចាស់ចំនួន ១៤០ដុល្លារ។
ឃ. ពលកម្មកុមារ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំគោលនយោបាយជាតិស្តីពីការរំលោភបំពានលើពលកម្មកុមារ។
Phnom Penh Post, 3 February 2015