ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងស្តីពីការពន្យាពេលកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ ដល់ដំណាច់ឆ្នាំ២០២០ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២២ កញ្ញា ២០២០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ការពន្យាពេលនៃការអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំមួយស្តីពីការពន្យាពេលនៃការអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២០
ប្រកាសស្តីពី ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ការណែនាំអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលពន្ធលើវិស័យធនធានរ៉ែ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០
អនុក្រឹត្យស្តីពី ពិន័យអន្តរការណ៍ចំពោះបទល្មើសទៅនឹង នឹងច្បាប់គណនេយ្យ និងសវនកម្ម
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ពិន័យអន្តរការណ៍ចំពោះបទល្មើសទៅនឹង នឹងច្បាប់គណនេយ្យ និងសវនកម្ម។ រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០
អនុក្រឹត្យស្តីពី ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងសម្រួល និងបង្កបរិយាកាសល្អដល់ការបង្កើតអាជីវកម្មតាមរយៈការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាកាសធរុកិច្ចឱ្យប្រសើរឡើង និងទាក់ទាញវិនិយោគនៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រនេះ៖ https://www.registrationservices.gov.kh ( រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០)
លទ្ធផលនៃកិច្ចប្រជុំស្តីពីនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ)
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញផ្សាយលទ្ធផលនៃកិច្ចប្រជុំស្តីពីនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច (ក្រុម ឃ)។ ក្រសួងសេដ្ឋកិច្ចនិងហិដរញ្ញវត្ថុថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០
សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងសេចក្តីព្រាងយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា (២០២០-២០២៥) ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០
បច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងស្តីពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារដែលក្នុងនោះរួមមាន៖ ពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស អាករលើតម្លៃបន្ថែម ការលើកលែងពន្ធចំពោះវិស័យនានាដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២០
ប្រកាសស្តីពី ពន្ធលើចំណេញមូលធន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពី ពន្ធលើចំណេញមូលធន។ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០)
ការបង្កើតមជ្ឃមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជា» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ មជ្ឈមណ្ឌលនេះមានភារកិច្ចជាអាទិ៍៖ ជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាស្រាវជ្រាវនានាទាក់ទងនឹងធុរកិច្ចថ្មី និងសេដ្ឋកិច្ចនវានុវត្តន៍ និងផ្តល់ប្រឹក្សាលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តលើការអភិវឌ្ឍធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី បង្កើត បណ្តុះ និងប្រតិបត្តិការធុរកិច្ចថ្មីក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ផ្តល់សេវា បណ្តុះពន្លកអាជីវកម្ម និងពន្លឿនអាជីវកម្ម តាមគោលការណ៍បណ្តុះធុរកិច្ចថ្មីនានា ជាបរធនបាលនៃបរធនបាលកិច្ចដើម្បីវិនិយោគ និងគាំទ្រធុរកិច្ចថ្មី សំដៅផ្តល់ផលប្រយោជន៍ដល់ធុរជន អត្ថគាហកៈ និងសាធារណជន អភិវឌ្ឍ និងប្រតិបត្តិថ្នាលគ្រឹះនវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា សម្រាប់ជាឃ្នាស់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពន្លឿនការបណ្តុះធុរកិច្ចថ្មី ផ្តល់កម្មសិក្សា និងសហការបណ្តុះបណ្តាលជំនាញ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព និងជុំរុញការស្រាវជ្រាវបែបអនុវត្តន៍ក្នុងន័យស្វែងរកនវានុវត្តន៍ក្នុងការបណ្តុះធុរកិច្ចថ្មី ផ្តល់សេវានានាសម្រាប់គាំទ្រធុរកិច្ចថ្មី ដែលជាផ្អែកនៃការបង្កើតធុរកិច្ចថ្មីមានដូចជា សេវាចុះបញ្ជីអាជីវកម្ម វិញ្ញាបនបត្រ និង/ឬ អាជ្ញាបណ្ណ និងសេវាប្រឹក្សាផ្សេងៗ សហប្រតិបត្តិការជាមួយអង្គភាព ស្ថាប័នជាតិ និងអន្តរជាតិ លើផ្នែកបង្កើត បណ្តុះ និងវិនិយោគលើធុរកិច្ចថ្មី និង បំពេញភារកិច្ចដទៃទៀតតាមការចាំបាច់តាមការកំណត់របស់រាជរដ្ឋាភិបាល។ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ