បោះពុម្ពផ្សាយ៖ 31 មិនា 2026

កម្មវិធីពន្លកចំណេះ មានមោទនភាពក្នុងការចូលរួមអបអរសាទរទិវានារីអន្តរជាតិ #IWD2026 ពេញមួយខែមីនានេះ

កម្មវិធីពន្លកចំណេះ មានមោទនភាពក្នុងការចូលរួមអបអរសាទរទិវានារីអន្តរជាតិ ឆ្នាំ២០២៦ ជាមួយសកលលោក។ ក្នុងនាមជាផ្នែកមួយនៃយុទ្ធនាការឆ្នាំនេះ យើងមានសេចក្តីរីករាយក្នុងការចែករំលែកនូវបណ្តុំនៃសកម្មភាពសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់យើង ក្នុងការលើកកម្ពស់សំឡេង ទស្សនៈវិស័យ និងភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងការស្រាវជ្រាវ ការពិភ្សាជាសាធារណៈ និងការធ្វើសេចក្តីសម្រេចចិត្ត។

ក្រោមកិច្ចសហការជាមួយអ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល យើងសូមលើកយកនូវសមិទ្ធផលរួមគ្នាជាច្រើនពីយុទ្ធនាការទិវានារីអន្តរជាតិ ឆ្នាំ២០២៦ របស់យើងដូចខាងក្រោម៖

ជារួម ចំណុចសំខាន់ៗទាំងនេះគ្រាន់តែជារូបភាពមួយផ្នែកតូចប៉ុណ្ណោះ នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ និងបន្តបន្ទាប់ ដែលកើតចេញពីការប្តេជ្ញាចិត្តរបស់សហគមន៍យើង។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបទពិសោធន៍ និងទស្សនៈចម្រុះដែលបានចែករំលែកដោយដៃគូរបស់យើងទាំងអស់។ ការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា កំពុងបន្តរុញច្រានការអភិវឌ្ឍគោលនយោបាយនៅកម្ពុជា ឱ្យកាន់តែផ្អែកលើទិន្នន័យ បរិយាបន្ន និងមានឥទ្ធិពល។

កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

ចែករំលែក