បោះពុម្ពផ្សាយ៖ 30 សីហា 2021

ការពិនិត្យឡើងវិញទៅលើជំងឺរាតត្បាត៖ ការស្ទង់មតិរហ័សអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមីក្រូសហគ្រាស សហគ្រាសធនតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍ និងទៅលើគ្រួសារនៅកម្ពុជា

អង្គការមូលនិធិអាស៊ីរីករាយក្នុងការចែករំលែករបាយការណ៍ដែលបានបោះពុម្ពផ្សាយថ្មីរបស់ខ្លួនស្តីពី “ការពិនិត្យឡើងវិញទៅលើជំងឺរាតត្បាត៖ ការស្ទង់មតិរហ័សអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមីក្រូសហគ្រាស សហគ្រាសធនតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍ និងទៅលើគ្រួសារនៅកម្ពុជា” ។

ទិន្នន័យដែលមាននៅក្នុងរបាយការណ៍នេះរួមមានការប្រមូលទិន្នន័យបីជុំ ដែលបានធ្វើឡើងនៅចន្លោះពេលពីរ ឬបីខែពីខែឧសភាឆ្នាំ២០២០ ដល់ខែមេសាឆ្នាំ ២០២១។ ការប្រមូលទិន្នន័យនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអង្គរស្រាវជ្រាវ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអង្គការវេទិកាអនាគត។

អង្គការមូលនិធិអាស៊ីសូមថ្លែងអំណរគុណដល់ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ការគាំទ្រដល់ការសិក្សាមួយនេះ។

សូមអានបន្ថែមនៅគេហទំព័ររបស់មូលនិធិអាស៊ី

ចែករំលែក