បោះពុម្ពផ្សាយ៖ 23 ធ្នូ 2025
សៀវភៅសង្ខេបវេទិកាគោលនយោបាយជាតិ ឆ្នាំ២០២៥
កម្មវិធីពន្លកចំណេះ មានសេចក្តីរីករាយក្នុងការចែករំលែក សៀវភៅសង្ខេបវេទិកាគោលនយោបាយជាតិ ឆ្នាំ២០២៥ ក្រោមមូលបទ “ការតាក់តែងគោលនយោបាយប្រកបដោយបរិយាបន្ននៅក្នុងបរិបទប្រែប្រួល៖ ការផ្សារភ្ជាប់ចំណេះដឹង គោលនយោបាយ និងមនុស្សជាតិ” ដែលបានរៀបចំនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៥។
សៀវភៅនេះសង្ខេបអំពីចំណេះដឹង និងមតិយោបល់ពីការពិភាក្សាតុមូលចំនួន ៥ រួមមាន៖
- តួនាទី និងអនាគតនៃវិស័យស្រាវជ្រាវកម្ពុជានៅក្នុងការពង្រឹងដំណើរការគោលនយោបាយប្រកបដោយបរិយាបន្ន
- ការរួមបញ្ចូលការធ្វើចំណាកស្រុកដែលបណ្តាលមកពីអាកាសធាតុ និងការគាំពារសង្គមទៅក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
- ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន៖ ការចូលរួមរបស់សហគមន៍និងក្រុមសង្គមក្នុងការធ្វើផែនការ និងលទ្ធផលនៃវិនិយោគក្នុងស្រុកដើម្បីជួយដល់តម្រូវការរបស់ក្រុមសង្គមនៅក្នុងបរិបទប្រែប្រួលអាកាសធាតុ
- វិទ្យាសាស្ត្រមនុស្ស និងវិទ្យាសង្គមក្នុងទេសភាពស្រាវជ្រាវដែលកំពុងលូតលាស់នៅកម្ពុជា
- បទបង្ហាញ Lightening Talk៖ គំនិតគោលនយោបាយតូចសម្រាប់អនាគតរបស់កម្ពុជា
លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីទាញយកសៀវភៅ
វេទិកាគោលនយោបាយជាតិនេះបានទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។ ទស្សនៈដែលលើកឡើងនៅក្នុងសៀវភៅនេះ គឺជាទស្សនៈរបស់វាគ្មិនផ្ទាល់ ពោលគឺមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអូស្ត្រាលី ឬអង្គការមូលនិធិអាស៊ីឡើយ។
