ការប្រកាសស្វែងរកបេក្ខភាព បានបើកហើយ សម្រាប់ពានរង្វាន់ការពិភាក្សាប្រកបដោយបរិយាបន្នឆ្នាំ ២០២៥!
តើអ្នកធ្លាប់បានរៀបចំការពិភាក្សាមួយប្រកបដោយបរិយាបន្ន ដែលនាំមកនូវការផ្លាស់ប្ដូរដ៏មានអត្ថន័យដែរឬទេ? ឬក៏អ្នកស្គាល់បុគ្គលណាម្នាក់ ដែលធ្លាប់ធ្វើកិច្ចការនេះ?
មិនថាតាមរយៈទម្រង់បែបប្រពៃណីដូចជាកិច្ចប្រជុំសហគមន៍ កិច្ចពិភាក្សា និងកិច្ចពិភាក្សាវាលគ្មិន ឬតាមរយៈទម្រង់បែបច្នៃប្រឌិត ដូចជាផតខាស់ និងការពិភាក្សាតាមប្រព័ន្ធឌីជីថលក្តី កម្មវិធីពន្លកចំណេះស្វាគមន៍ការដាក់ពាក្យពីសំណាក់បុគ្គល និងក្រុមដែល៖
- បង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព ដើម្បីឱ្យការពិភាក្សាមានលក្ខណៈបើកទូលាយ និងពោរពេញដោយសេចក្តីគោរព
- ធានាថារាល់សំឡេងទាំងអស់ត្រូវបានដឹងឮ ឱ្យតម្លៃ និងរួមបញ្ចូល
- ប្រើប្រាស់កិច្ចសន្ទនាជាឧបករណ៍សម្រាប់់ឈានទៅរកការផ្លាស់ប្ដូរប្រកបដោយអត្ថន័យ។
ពានរង្វាន់នេះមានគោលបំណង៖
• បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជា ពិសេសដែលលើកកម្ពស់បរិយាបន្ន និងភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន
• បំផុសគំនិត និងលើកទឹកចិត្តអ្នកដទៃឱ្យដាក់បញ្ចូលបរិយាបន្នទៅក្នុងការងាររបស់ពួកគេ
• ផ្តល់វេទិកាសម្រាប់ចែករំលែកការអនុវត្តល្អបំផុតក្នុងការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។
រួមចំណែកជាមួយយើងខ្ញុំ ក្នុងការទទួលស្គាល់កិច្ចការដ៏សំខាន់នេះ ដោយដាក់ពាក្យ ឬតែងតាំងបេក្ខភាពដែលអ្នកស្គាល់ឥឡូវនេះ។
ដាក់ពាក្យឥឡូវនេះតាមរយៈ៖ https://policypulse.org/events/expressions-of-interest/inclusiveawardround1/
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ៣០ មិថុនា ២០២៥ ម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា)
សូមរង់ចាំតាមដានបន្តទៀតពីកម្មវិធីពានរង្វាន់ប្រកបដោយបរិយាបន្នឆ្នាំ ២០២៥!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
