ការផ្តល់ឱ្យដើម្បីទទួលបាន៖ ស្ត្រីដឹកនាំការស្រាវជ្រាវ និងការកសាងអនាគតកម្ពុជា
តើឃ្លា “ការផ្តល់ឱ្យដើម្បីទទួលបាន” មានន័យដូចម្តេច?
ក្នុងឱកាសទិវាអន្តរជាតិនារី ឆ្នាំ២០២៦ នេះ យើងសូមបង្ហាញនូវទស្សនៈមួយដែលថា៖ នៅពេលដែលស្ត្រីចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងកិច្ចពិភាក្សាគោលនយោបាយ នោះការសម្រេចចិត្តនានានឹងកាន់តែមានភាពជឿជាក់ បរិយាបន្ន និងមានប្រសិទ្ធភាព។
តាមរយៈកម្មវិធី «ពន្លកចំណេះ» ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី យើងបានពង្រឹងសំឡេងរបស់ស្ត្រីក្នុងការស្រាវជ្រាវគោលនយោបាយ និងកិច្ចសន្ទនាកម្រិតជាតិ និងថ្នាក់ក្រោមជាតិ។ តាមរយៈការធ្វើការរួមគ្នាជាមួយអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសហគមន៍ យើងចូលរួមធានាថាគោលនយោបាយទាំងឡាយនឹងឆ្លុះបញ្ចាំងទស្សនៈរបស់ស្ត្រី និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
នៅពេលដែលស្ត្រីបានចូលរួមចំណែកក្នុងការស្រាវជ្រាវ ការអភិវឌ្ឍរបស់កម្ពុជានឹងកាន់តែរឹងមាំ មានបរិយាបន្ន និងមាននិរន្តរភាពជាងមុន។
ក្នុងឱកាសទិវាសិទ្ធិនារីនេះ យើងសូមអបអរសាទរចំពោះស្ត្រីដែលបានចែករំលែកជំនាញ វិចារណញ្ញាណ និងភាពជាអ្នកដឹកនាំរបស់ពួកគេ ហើយតាមរយៈការធ្វើបែបនេះ ស្រ្តីបានជួយឱ្យជាតិទទួលបាននូវអនាគតដ៏ភ្លឺស្វាង។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
