បោះពុម្ពផ្សាយ៖ 19 មិនា 2026

ដំណើរដ៏មានអត្ថន័យ៖ ការហាត់ការងារផ្នែកទំនាក់ទំនងផ្សព្វផ្សាយ ក្នុងកម្មវិធីពន្លកចំណេះ

តើអ្នកត្រៀមខ្លួនដើម្បីនាំយកភាពច្នៃប្រឌិតរបស់អ្នកក្លាយជាការពិត និងផលិតមាតិកាដែលមានអត្ថន័យហើយឬនៅ?

ស្តាប់អ្នកហាត់ការផ្នែកផ្សព្វផ្សាយរបស់យើងចែករំលែកបទពិសោធន៍ដ៏អស្ចារ្យរបស់ពួកគេ! ស្វែងយល់ថាតើវាមានលក្ខណៈបែបណាក្នុងការក្លាយជាផ្នែកមួយនៃកម្មវិធីពន្លកចំណេះដែលជំនាញនិងគំនិតរបស់អ្នក បង្កើតការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។

ការហាត់ការផ្នែកផ្សព្វផ្សាយពេញម៉ោងរយៈពេលប្រាំមួយខែនេះ ជាឱកាសរបស់អ្នកដើម្បី៖
– អនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយរបស់កម្មវិធី
– គ្រប់គ្រង និងចែកចាយមាតិកាគ្រប់ប្រព័ន្ធផ្សព្វផ្សាយ
– រចនា និងផលិតសម្ភារៈប្រកបដោយភាពច្នៃប្រឌិត ដូចជាវីដេអូ សៀវភៅ ផ្ទាំងរូបភាព ជាដើម។
– ត្រៀមខ្លួនដើម្បីចាប់ផ្តើមដំណើររបស់អ្នកហើយឬនៅ? ទស្សនាវីដេអូថ្មីរបស់យើង ទទួលបានការបំផុសគំនិត និងបោះជំហានដំបូងឆ្ពោះទៅរកឱកាសដ៏រំភើបមួយនេះ!

សម្រាប់ព័ត៌មានលម្អិត សូមចុចលើតំណភ្ជាប់នេះ៖ https://policypulse.org/events/internships-and-volunteers/internship-opportunity-with-ponlok-chomnes-program-communication-intern/

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍​ ដោយដាក់ចំណងជើងសារ “Ponlok Chomnes Comms Intern” ទៅកាន់សារអេឡិចត្រូនិច recruitment.cambodia@asiafoundation.org

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក