បទសម្ភាសន៍ពិសេសទី១ នៅក្នុងវេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦ របស់កម្មវិធីពន្លកចំណេះ
យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយកិច្ចសម្ភាសន៍ពិសេស ពីវេទិកាគោលនយោបាយថ្នាក់ខេត្ត របស់កម្មវិធីពន្លកចំណេះ ឆ្នាំ២០២៦។ នៅក្នុងកិច្ចសម្ភាសន៍ពិសេសទី១នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញពីការចូលរួមពី ឯកឧត្តម មូល ធន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដែល ឯកឧត្តម បានចែករំលែកបទពិសោធន៍ និងទស្សនទានដ៏មានតម្លៃពីវេទិកានេះ។
ជាការឆ្លើយតបទៅនឹងសំណួរ “តើសាលាខេត្តសហការជាមួយស្ថាប័នស្រាវជ្រាវ និងសហគមន៍យ៉ាងដូចម្តេចខ្លះ ដើម្បីប្រើប្រាស់ទិន្នន័យក្នុងស្រុកក្នុងការរៀបចំគោលនយោបាយ ហើយតើមានឱកាសអ្វីខ្លះដើម្បីពង្រឹងកិច្ចសហការនេះ?”
ឯកឧត្តម មូល ធន បានចែករំលែកពីចក្ខុវិស័យសម្រាប់ភាពធន់របស់សេដ្ឋកិច្ចខេត្ត ដោយផ្ដោតលើការ «ឈរលើជើងខ្លួនឯង»។ តាមរយៈការផ្តល់អាទិភាពលើវត្ថុធាតុដើមក្នុងស្រុក និងការកែច្នៃក្នុងប្រទេស ខេត្តមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធានាថាផលិតករក្នុងស្រុកអាចឆ្លើយតបនឹងតម្រូវការទីផ្សារបាន ទោះបីជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់របស់សកលលោកក៏ដោយ។
លើសពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃអភិក្រម «បង្កើនតម្លៃបន្ថែម» សម្រាប់កសិករ ដោយលើកទឹកចិត្តឱ្យពួកគាត់ផ្ដោតលើសន្តិសុខស្បៀង និងការកែច្នៃក្នុងស្រុក។ នេះបានឆ្លុះបញ្ចាំងពីគោលដៅរបស់វេទិកា ក្នុងការប្រើប្រាស់ទិន្នន័យក្នុងស្រុក និងកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន ដើម្បីរួមចំណែកក្នុងការតាក់តែងគោលនយោបាយដែលឆ្លើយតប និងមានប្រសិទ្ធភាពជាក់ស្តែង សម្រាប់អនាគតនៃបណ្តាខេត្តនានានៅកម្ពុជា។
សូមរង់ចាំតាមដានវីដេអូកិច្ចសម្ភាសន៍ពិសេសទី២ នៅថ្ងៃស្អែក!
សូមចុចទីនេះដើម្បីទស្សនាកិច្ចសម្ភាសន៍!
