បទសម្ភាសន៍ពិសេស ទី ៣ នៅក្នុងវេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦ របស់កម្មវិធីពន្លកចំណេះ
យើងមានសេចក្តីរីករាយក្នុងការចេញផ្សាយបទសម្ភាសន៍ពិសេស ពីវេទិកាគោលនយោបាយថ្នាក់ខេត្ត របស់កម្មវិធីពន្លកចំណេះ ឆ្នាំ២០២៦។ នៅក្នុង បទសម្ភាសន៍ពិសេសទី៣នេះ យើងខ្ញុំមានកិត្តិយសក្នុងការបង្ហាញការចូលរួមរបស់ លោកស្រី ឡា ចិន្តា អភិបាលរងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលលោកស្រីចែករំលែកនូវបទពិសោធន៍ និងទស្សនទានដ៏មានតម្លៃជាមួយវេទិកានេះ។
ជាការឆ្លើយតបទៅនឹងសំណួរ “តាមរយៈបទពិសោធន៍ក្នុងនាមជាអ្នកដឹកនាំស្រុក តើការប្រើប្រាស់ទិន្នន័យតាមមូលដ្ឋាន និងសហគមន៍មានឥទ្ធិពលលើការសម្រេចចិត្តនៅថ្នាក់ស្រុកយ៉ាងដូចម្តេច ហើយតើវាខុសគ្នាយ៉ាងណានៅក្នុងការអនុវត្ត?”
លោកស្រី ឡា ចិន្តា បានពន្យល់ថា ទិន្នន័យនៅកម្រិតសហគមន៍ប្រៀបដូចជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំ។ លោកស្រីបានលើកឡើងថា ព័ត៌មានទាំងនេះជួយធានាថាការអភិវឌ្ឍមិនត្រឹមតែមានភាពរហ័ស និងចំគោលដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លាភាព និងយុត្តិធម៌ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លើសពីនេះ លោកស្រីបានបន្ថែមថា ដើម្បីឱ្យការឆ្លើយតបរបស់រដ្ឋបាលស្រុកចំគោលដៅប្រកបដោយប្រសិទ្ធភាព ទិន្នន័យដែលផ្តល់ដោយឃុំត្រូវតែមានភាពច្បាស់លាស់ និងត្រឹមត្រូវ ជាពិសេសនៅពេលកំណត់អត្តសញ្ញាណគ្រួសារដែលងាយរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ នេះឆ្លុះបញ្ចាំងពីគោលដៅរបស់វេទិកា ក្នុងការប្រើប្រាស់ទិន្នន័យក្នុងស្រុក និងកិច្ចពិភាក្សាប្រកបដោយបរិយាបន្ន ដើម្បរួមចំណែកក្នុងការតាក់តែងគោលនយោបាយដែលឆ្លើយតប និងមានប្រសិទ្ធភាពជាក់ស្តែងសម្រាប់អនាគតនៃបណ្តាខេត្តនានានៅកម្ពុជា។
សូមរង់ចាំតាមដានវីដេអូពីបទសម្ភាសន៍ពិសេស ទី៤ នៅថ្ងៃស្អែក!
សូមចុចទីនេះដើម្បីទស្សនាបទសម្ភាសន៍!
