ប្រកាសស្វែងរកបេក្ខភាព៖ ពានរង្វាន់ការស្រាវជ្រាវប្រកបដោយបរិយាបន្ន!
ក្នុងការលើកកម្ពស់បរិយាបន្នក្នុងដំណើរការតាក់តែងគោលនយោបាយ កម្មវិធីពន្លកចំណេះមានសេចក្តីរីករាយ ក្នុងការប្រកាសស្វែងរកបេក្ខភាពសម្រាប់ពានរង្វាន់ការស្រាវជ្រាវប្រកបដោយបរិយាបន្ន ឆ្នាំ ២០២៥។
ពានរង្វាន់នេះ ទទួលស្គាល់ស្នាដៃស្រាវជ្រាវ ប្រកបដោយនវានុវត្តន៍ និងផាសុកវត្ថុ ដែលលើកកម្ពស់បរិយាបន្ន និងបង្ហាញពីតម្រូវការ និងទស្សនៈរបស់ភាគីពាក់ព័ន្ធចម្រុះនៅក្នុងដំណើរការតាក់តែងគោលនយោបាយនៅថ្នាក់ក្រោមជាតិ ឬថ្នាក់ជាតិ។
យើងមានគោលបំណង៖
•បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាពិសេសដែលលើកកម្ពស់បរិយាបន្ន និងផាសុកវត្ថុ
•បំផុសគំនិតឱ្យអ្នកដទៃដាក់បញ្ចូលបរិយាបន្នទៅក្នុងការងាររបស់ពួកគេ
•ចែករំលែកការអនុវត្តដ៏ល្អនៅក្នុងការស្រាវជ្រាវប្រកបដោយបរិយាបន្ន ទៅកាន់សហគមន៍ឱ្យបានទូលំទូលាយ។
ដាក់ពាក្យខ្លួនឯង ឬតែងតាំងបេក្ខភាពដែលអ្នកស្គាល់ឥឡូវនេះ ដើម្បីជួយពួកយើងក្នុងការបំភ្លឺការស្រាវជ្រាវណាដែលដាក់បញ្ចូលបរិយាបន្ន!
ដាក់ពាក្យឥឡូវនេះតាមរយៈ៖ https://policypulse.org/events/expressions-of-interest/inclusiveawardround1/
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ៣០ មិថុនា ២០២៥ ម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា)
សូមរង់ចាំតាមដានបន្តអំពីពានរង្វាន់ផ្សេងៗទៀត!
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
