ផតខាស់ដើម្បីបរិយាបន្ន ភាគទី៥៖ ពានរង្វាន់ការពិភាក្សាប្រកបដោយបរិយាបន្ន
ស្វាគមន៍មកកាន់ ភាគទី៥នៃផតខាស់ដើម្បីបរិយាបន្ន ដែលជាស៊េរីអបអរសាទរម្ចាស់ជ័យលាភីការស្រាវជ្រាវ ការផ្សព្វផ្សាយ និងការពិភាក្សាប្រកបដោយបរិយាបន្ន។
នៅក្នុងភាគទី៥នេះ យើងមកជួបជាមួយនឹង លោកស្រី នូវស្រីលាប ជាសិល្បករឯករាជ្យផ្នែកល្ខោននិយាយ និងស្ថាបនិក ល្ខោនឆ្លុះ ដែលជាម្ចាស់ជ័យលាភីពានរង្វាន់បរិយាបន្នឆ្នាំ២០២៥ នៃកម្មវិធីពន្លកចំណេះ ៖ «ពានរង្វាន់ការពិភាក្សាប្រកបដោយបរិយាបន្ន» សម្រាប់ការសម្តែងសិល្បៈផ្អែកទៅលើសហគមន៍ ដែលលើកឡើងពីបញ្ហាដែលក្រុមជនងាយរងគ្រោះ កំពុងប្រឈមមុខ រួមមាន សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ជនមានពិការភាព និងជនរងគ្រោះនៃអំពើហិង្សា និងហិង្សាផ្នែកយេនឌ័រ។
ក្នុងភាគនេះ អ្នកនឹងបានស្តាប់រឿងរ៉ាវបំផុសគំនិតពីម្ចាស់ជ័យលាភី និងស្វែងយល់បន្ថែមអំពីល្ខោនឆ្លុះ និងការពិភាក្សាដែលបានឈ្នះក្នុងការប្រកួត។
យើងស្វែងយល់អំពីវិស័យល្ខោនក្នុងនាមជាមធ្យោបាយមួយដើម្បីដោះស្រាយបញ្ហាសង្គម និងរបៀបប្រើប្រាស់ល្ខោនសម្រាប់ការពិភាក្សា។ ការសន្ទនានេះបានលើកឡើងអំពីរបៀបដែលសិល្បៈអាចរៀបចំទម្រង់នៃកិច្ចពិភាក្សាសាធារណៈ និងគោលនយោបាយ ព្រមទាំងឥទ្ធិពលនៃការសម្តែងទៅលើទស្សនិកជន និងសហគមន៍។ លើសពីនេះ វាក៏បានណែនាំអំពីលក្ខណៈពិសេសប្លែកពីគេនៃ «ល្ខោនឆ្លុះ» និងរបៀបដែលទម្រង់នៃកិច្ចពិភាក្សានេះឆ្លើយតបទៅនឹងតម្រូវការ និងបញ្ហាប្រឈមនានារបស់សហគមន៍។
សូមចូលរួមស្តាប់ ដើម្បីស្វែងយល់ថា ការពិភាក្សាដោយប្រើប្រាស់សិល្បៈក្នុងការដោះស្រាយបញ្ហា អាចជំរុញឱ្យមានការផ្លាស់ប្តូរដែលមានអត្ថន័យបានយ៉ាងដូចម្តេច។
សូមរង់ចាំតាមដានទស្សនាស៊េរីផ្សេងៗរបស់ផតខាស់!
សូមចុចទីនេះដើម្បីទស្សនាផតខាស់!



