បោះពុម្ពផ្សាយ៖ 17 មិនា 2026

យុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន» របស់កម្មវិធីពន្លកចំណេះ #៣: ការពង្រឹងសមត្ថភាពអ្នកស្រាវជ្រាវស្ត្រី ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន

កញ្ញា អួន សុខម៉ូលី បានចូលរួមជាមួយ កម្មវិធីពន្លកចំណេះ ដើម្បីប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ការផ្តល់ឲ្យដើម្បីទទួលបាន»។
កញ្ញា អួន សុខម៉ូលី ជាសមាជិកក្នុងកម្មវិធីពង្រឹងសម្ថតភាពអ្នកស្រាវជ្រាវជាស្ត្រីនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បានចែករំលែកពីបទពិសោធន៍ និងការរីកចម្រើនរបស់គាត់។

តាមរយៈកម្មវិធីនេះ កញ្ញាទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមក្នុងការស្រាវជ្រាវ ដូចជា វិធីសាស្រ្តស្រាវជ្រាវ ការវិភាគទិន្នន័យបែបបរិមាណ និងការសរសេរអត្ថបទសម្រាប់បោះពុម្ពផ្សាយ។ លើសពីនេះ កម្មវិធីនេះក៏ជួយពង្រឹងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមអ្នកស្រាវជ្រាវជាស្ត្រី ដើម្បីលើកកម្ពស់សម្លេងរបស់ស្រ្តីក្នុងវិស័យស្រាវជ្រាវ និងគោលនយោបាយប្រកបដោយបរិយាបន្ន។

រង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីយុទ្ធនាការនេះ!

កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក