បោះពុម្ពផ្សាយ៖ 23 មិនា 2026

យុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន» របស់កម្មវិធីពន្លកចំណេះ #៦: ការពង្រឹងអ្នកស្រាវជ្រាវជាស្ត្រី ដើម្បីបង្កើនការចូលរួមលើគោលនយោបាយ និងការអភិវឌ្ឍ

លោក ឈុំ រដ្ឋានី បានចូល​រួមជាមួយ កម្មវិធីពន្លកចំណេះ ដើម្បី​ប្រារព្ធ​ទិវា​​នារី​អន្តរជាតិ​ឆ្នាំ​២០២៦ ក្រោម​យុទ្ធនាការ «ការផ្តល់​ឲ្យ​ដើម្បី​ទទួលបាន»។

លោក ឈុំ រដ្ឋានី ជាអ្នកស្រាវជ្រាវ នៅមជ្ឍមណ្ឌលសិក្សាគោលនយោបាយ (CPS) បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់មជ្ឍមណ្ឌលសិក្សាគោលនយោបាយដោយផ្អែកលើពីរចំណុច រួមមាន ការគាំទ្រនូវឱកាសស្មើគ្នា និងការចូលរួមរបស់ស្ត្រីនៅក្នុងការស្រាវជ្រាវដោយផ្ទាល់។

តាមរយៈគម្រោងក្នុងខេត្តកំពង់ធំបានរកឃើញថា ស្ត្រីមានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយថ្លៃដើម ។ លទ្ធផលទាំងនេះផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរមូលដ្ឋានក្នុងការសម្រេចចិត្ត និងការតាក់តែងគោលនយោបាយថ្នាក់ជាតិ ដើម្បីធានាបាននូវការបង្កើនការចូលរួមរបស់ស្ត្រីឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

ចុចទីនេះដើម្បីទស្សនា។

 

ចែករំលែក