បោះពុម្ពផ្សាយ៖ 19 មិនា 2026

វីដេអូខ្លីនៃពិធីសម្ពោធរបស់កម្មវិធីពន្លកចំណេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

យើងមានសេចក្ដីសោមនស្សរីករាយ ក្នុងការបង្ហាញនូវវីដេអូខ្លីនៃពិធីសម្ពោធរបស់កម្មវិធីពន្លកចំណេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។ ពិធីសម្ពោធនេះបានស្វាគមន៍អ្នកចូលរួមប្រហែល ១០០ នាក់មកពីស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក ស្ថាប័នឯកជន បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ និងអ្នកជំនាញស្រាវជ្រាវ។

ដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី អង្គការមូលនិធិអាស៊ីកំពុងអនុវត្តកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដំណាក់កាលទី២ (២០២៣-២០២៧) ដែលមានគោលបំណងរួមចំណែកដល់ការសម្រេចចិត្តផ្នែកគោលនយោបាយសាធារណៈ ដែលផ្អែកលើទិន្នន័យ និងមានការពិភាក្សាប្រកបដោយបរិយាបន្ន។ នេះគឺជាដំណាក់កាលទី២នៃកម្មវិធី ដែលបានជួយកសាងសមត្ថភាពរបស់ស្ថាប័នស្រាវជ្រាវនៅកម្ពុជា ដើម្បីធ្វើការស្រាវជ្រាវប្រកបដោយគុណភាព និងរួមចំណែកដល់ការផ្តល់អនុសាសន៍គោលនយោបាយ។

សូមចុចទីនេះដើម្បីទស្សនាវីដេអូសង្ខេប!

ចែករំលែក