បោះពុម្ពផ្សាយ៖ 3 មិនា 2026

 វីដេអូសង្ខេប | ការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ ដើម្បីសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព 

នៅឆ្នាំ ២០២៥ កម្មវិធីពន្លកបានប្រារព្ធទិវានារីអន្តរជាតិក្រោមមូលបទ «ការបិទបញ្ចប់គម្លាតទិន្នន័យយេនឌ័រ ដើម្បីសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព » បានប្រមូលផ្តុំអ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាង ៨០នាក់ ដើម្បីចែករំលែក និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃទិន្នន័យយេនឌ័រ ដើម្បីជំរុញគោលនយោបាយបរិយាបន្ន និងវឌ្ឍនភាពប្រកបដោយនិរន្តរភាព។ ចាប់ពីការចែករំលែកចំណេះដឹង ដល់ការពិភាក្សារកដំណោះស្រាយ អ្នកចូលរួមបានពង្រឹងភាពជាដៃគូ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញសមភាពយេនឌ័រ។ 

សូមទស្សនាវីដេអូសង្ខេប ដើម្បីរំលឹកអនុស្សាវរីយ៍នៃការផ្សារភ្ជាប់ចំណេះដឹង គោលនយោបាយ និងសកម្មភាព សម្រាប់អនាគតដែលមានសមភាពជាងមុន។ 

សូមរង់ចាំតាមដានសកម្មភាពយុទ្ធនាការទិវានារីអន្តរជាតិឆ្នាំ ២០២៦ ខាងមុខនេះ! 

ចុចនៅទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក