បោះពុម្ពផ្សាយ៖ 25 មិនា 2026

វេទិកាបំផុសគំនិត ភាគទី ១៖ តើនរណាខ្លះចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុ ហើយដោយរបៀបណា?

ក្នុងបទបង្ហាញនេះ លោកបណ្ឌិត សំ ចាន់ធី មកពីវិទ្យាស្ថានជាតិសង្គមកិច្ច ដែលជាដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ បានស្វែងយល់ពីករណីសិក្សាជាក់ស្តែងទៅលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ដោយផ្តោតទៅលើតួនាទីដ៏សំខាន់នៃការចូលរួមប្រកបដោយបរិយាបន្ន និងពីភាគីពាក់ព័ន្ធចម្រុះ។

សូមតាមដានទស្សនាខាងក្រោម ដើម្បីស្វែងយល់របៀបដែលវិធីសាស្រ្តស្រាវជ្រាវមានសារៈសំខាន់ក្នុងការធ្វើឱ្យគោលនយោបាយដំណើរការសម្រាប់ទាំងអស់គ្នា។

សូមរង់ចាំតាមដានភាគទី ២ នៅសប្តាហ៍ក្រោយ!

វេទិកាបំផុសគំនិត គឺជាផ្នែកមួយនៃវេទិកាឆ្លុះបញ្ចាំងកម្មវិធីពន្លកចំណេះ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក