បោះពុម្ពផ្សាយ៖ 25 មិនា 2026
វេទិកាបំផុសគំនិត ភាគទី ៣៖ តើយុវជនអាចចូលរួមក្នុងការរចនាទីក្រុងនាពេលអនាគតបានដោយរបៀបណា?
លោក សេស អរុណសក្តា ជាស្ថាបត្យករ និងអ្នកស្រាវជ្រាវមួយរូប នៅអង្គការវេទិកាអនាគត ដែលជាដៃគូយុទ្ធសាស្រ្តរបស់កម្មវិធីពន្លកចំណេះ បានចែករំលែកការឆ្លុះបញ្ចាំងរបស់គាត់អំពីការចូលរួមរបស់យុវជននៅក្នុងគោលនយោបាយ និងការរចនាទីក្រុង ហើយមូលហេតុអ្វីបានជាសំឡេងយុវជនជាផ្នែកមួយនៃការបង្កើតទីក្រុងប្រកបដោយបរិយាបន្ន និងចីរភាព។
ស្វែងយល់ការចែករំលែករបស់វាគ្មិន សម្រាប់គំនិតដែលចេញពីការពិគ្រោះយោបល់ និងចូលទៅដល់ការបង្កើតរួមគ្នាយ៉ាងពិតប្រាកដ។
វេទិកាបំផុសគំនិត គឺជាផ្នែកមួយនៃវេទិកាឆ្លុះបញ្ចាំងកម្មវិធីពន្លកចំណេះ ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។
សូមចុចទីនេះដើម្បីទស្សនាវីដេអូ!
