បោះពុម្ពផ្សាយ៖ 25 មិនា 2026

ការប្រកាសស្វែងរកបេក្ខភាព បានបើកហើយសម្រាប់ពានរង្វាន់ការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវប្រកបដោយបរិយាបន្នឆ្នាំ ២០២៥!

សម្រាប់ភាគទី ២ នៃផតខាស់ដើម្បីបរិយាបន្នថ្ងៃនេះ កម្មវិធីពន្លកចំណេះកំពុងស្វែងរកអ្នកដែលបានធ្វើឱ្យអ្នកអានស្នាដៃស្រាវជ្រាវរបស់គាត់ងាយស្រួលយល់

កម្មវិធីពន្លកចំណេះ មានកិត្តិយសក្នុងការទទួលស្គាល់បុគ្គល និងក្រុម ដែលច្នៃប្រឌិតលើសពីប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី ដោយប្រើប្រាស់វិធីសាស្រ្តថ្មីៗ រួមមាន វីដេអូ អ៊ីនហ្វូហ្គ្រាហ្វិក សម្ភារៈប្រើភាសាចម្រុះ និងវេទិកាឌីជីថល ដែលធ្វើឱ្យគ្រប់គ្នាអាចប្រើប្រាស់បាន និងងាយយល់ រួមមានជនមានពិការភាព និងអ្នកដែលមានសាវតាផ្សេងៗទៀត។

ពានរង្វាន់នេះមានគោលបំណង៖
• បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជា ពិសេសដែលលើកកម្ពស់បរិយាបន្ន និងភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន
• បំផុសគំនិត និងលើកទឹកចិត្តអ្នកដទៃឱ្យដាក់បញ្ចូលបរិយាបន្នទៅក្នុងការងាររបស់ពួកគេ
• ផ្តល់វេទិកាសម្រាប់ចែករំលែកការអនុវត្តល្អបំផុតក្នុងការស្រាវជ្រាវ និងការផ្សព្វផ្សាយប្រកបដោយបរិយាបន្ន។

តើអ្នកធ្លាប់បានកែសម្រួលការស្រាវជ្រាវដែលសាំញ៉ាំ ឱ្យក្លាយជាសម្ភារៈប្រព័ន្ធផ្សព្វផ្សាយប្រកបដោយបរិយាបន្ន ឬស្គាល់អ្នកដែលធ្លាប់ធ្វើកិច្ចការនេះមែនដែរទេ? ដាក់ពាក្យខ្លួនឯង ឬតែងតាំងបេក្ខភាពដែលអ្នកស្គាល់ឥឡូវនេះ!

ដាក់ពាក្យឥឡូវនេះតាមរយៈ៖ https://policypulse.org/events/expressions-of-interest/inclusiveawardround1/

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ៣០ មិថុនា ២០២៥ ម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា)

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក