ការផ្សារភ្ជាប់សហគមន៍ ទិន្នន័យ និងគោលនយោបាយ៖ វីដេអូសកម្មភាពសំខាន់ៗពីវេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦
សូមនាំអ្នកត្រឡប់ទៅកាន់ខែកុម្ភៈវិញ ដែលជាពេលវេលានៃការជួបជុំគ្នា រវាងគំនិត សំឡេង ទិន្នន័យ និងបទពិសោធន៍ពីខេត្តនានារបស់កម្ពុជា។
ពីការយល់ដឹងស៊ីជម្រៅនៅថ្នាក់មូលដ្ឋាន ឈានទៅដល់ឥទ្ធិពលក្នុងកម្រិតតំបន់— វេទិកាគោលនយោបាយថ្នាក់ខេត្តឆ្នាំ២០២៦ របស់កម្មវិធីពន្លកចំណេះ បានបង្ហាញពីថាមពលនៃការផ្សារភ្ជាប់សហគមន៍ ទៅនឹងសកម្មភាពដែលផ្អែកលើទិន្នន័យជាក់ស្តែង និងបទពិសោធន៍ពីខេត្តនានារបស់កម្ពុជា។ ជាមួយនឹងវត្តមានអ្នកចូលរួមចម្រុះជាង ១២០ នាក់ក្នុងវេទិកាមួយក្នុងខេត្តសៀមរាប យើងបានរួមគ្នាពិភាក្សាអំពីរបៀបដែលទិន្នន័យពីមូលដ្ឋាន និងការពិភាក្សាប្រកបដោយបរិយាបន្ន អាចផ្លាស់ប្តូរការសម្រេចចិត្តនៅថ្នាក់ក្រោមជាតិ ដើម្បីភាពធន់នៃអនាគតកម្ពុជា។
សូមទស្សនាវីដេអូបង្ហាញពីសកម្មភាពនៃការផ្សារភ្ជាប់គម្លាតរវាងតថភាពនៅថ្នាក់ខេត្ត និងគោលនយោបាយថ្នាក់ជាតិ ដើម្បីកសាងអនាគតមួយដែលមិនទុកនរណាម្នាក់ចោល។
សូមចុចទីនេះដើម្បីទស្សនាវីដេអូសង្ខេប!
