បោះពុម្ពផ្សាយ៖ 25 មិនា 2026

តើអ្នកចង់ឃើញពេលវេលាដ៏ល្អបំផុតពីវេទិកាឆ្លុះបញ្ចាំងរបស់យើងទេ? នេះជាឱកាសរបស់អ្នកក្នុងការទស្សនាវីដេអូសង្ខេបអំពីព្រឹត្តិការណ៍!

កម្មវិធីពន្លកចំណេះ ដែលមានការចូលរួមពីដៃគូ និងភាគីពាក់ព័ន្ធសំខាន់ៗជាង១២០ នាក់ សម្រាប់មួយថ្ងៃពេញនៃកិច្ចសហប្រតិបត្តិការ ការឆ្លុះបញ្ចាំង និងការផ្លាស់ប្ដូរយោបល់។

វីដេអូសង្ខេបបង្ហាញខ្លីៗពី បទបង្ហាញបំផុសគំនិត (Ignite Talks) ការតាំងពិព័រណ៍ស្នាដៃ ការឆ្លុះបញ្ចាំងតាមរយៈការស្ទាបស្ទង់មតិភ្លាមៗ និងកិច្ចពិភាក្សាស៊ីជម្រៅ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃការពិភាក្សាប្រកបដោយបរិយាបន្ន និងការប្រើប្រាស់ទិន្នន័យក្នុងការតាក់តែងគោលនយោបាយសាធារណៈនៅកម្ពុជា។

គន្លឹះសំខាន់ៗ៖ លទ្ធផលដែលកើតចេញពីការអនុវត្តគោលនយោបាយកាន់តែប្រសើរនៅពេលដែលភាគីពាក់ព័ន្ធ និងអ្នកតាក់តែងគោលនយោបាយចូលរួមពេញលេញនៅក្នុងដំណើរការ ដោយប្រើវេទិការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ ផ្សព្វផ្សាយដោយយុទ្ធសាស្ត្រ និងភាពជាម្ចាស់របស់សហគមន៍ ដើម្បីធានាបាននូវកម្មសិទ្ធភាព ការទទួលយក និងនិរន្តរភាព។

សូមទស្សនាវីដេអូសង្ខេប ដើម្បីទទួលនូវថាមពល ចំណេះដឹង និងការពង្រីកបណ្តាញទំនាក់ទំនង ដែលបានធ្វើឱ្យថ្ងៃនោះពោរពេញដោយអត្ថន័យ!

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក