បោះពុម្ពផ្សាយ៖ 17 មិនា 2026
យុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន» របស់កម្មវិធីពន្លកចំណេះ #២: ពង្រឹងការស្រាវជ្រាវ ជំរុញការដឹកនាំ
យើងរីករាយដែលកញ្ញា ហេង សុខមាន ចូលរួមក្នុងពិធីប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ការផ្តល់ឲ្យដើម្បីទទួលបាន»។
កញ្ញា ហេង សុខមាន ជាជំនួយការស្រាវជ្រាវ បានបង្ហាញពីអារម្មណ៍ចំពោះឱកាសអភិវឌ្ឍសមត្ថភាព ការដឹកនាំ និងការបណ្តុះបណ្តាល ដែលបានពង្រឹងជំនាញស្រាវជ្រាវ និងភាពជឿជាក់របស់កញ្ញា។ សុខមាន មានអារម្មណ៍ថា គាត់មានកម្លាំងចិត្តនៅពេលដែលគាត់ឃើញការស្រាវជ្រាវបានចូលរួមចំណែកដល់ការពិភាក្សាគោលនយោបាយ។ វាបានជម្រុញការប្តេជ្ញាចិត្តរបស់គាត់ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងការតាក់តែងគោលនយោបាយប្រកបដោយបរិយាបន្ន។ គាត់សង្ឃឹមថាស្ត្រីកាន់តែច្រើននឹងមានឱកាសរៀន ដឹកនាំ និងបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។
រង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីយុទ្ធនាការនេះ!
