បោះពុម្ពផ្សាយ៖ 19 មិនា 2026

យុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន» របស់កម្មវិធីពន្លកចំណេះ #៥: ការជំរុញសំឡេងស្ត្រី តាមរយៈការស្រាវជ្រាវបែបហ្វែមីនីស្ត

កញ្ញា ម៉ន លីហ្សា បានចូលរួមជាមួយ កម្មវិធីពន្លកចំណេះ ដើម្បីប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ការផ្តល់ឲ្យដើម្បីទទួលបាន»។

កញ្ញា ម៉ន លីហ្សា ដែលជាសមាជិកបណ្តាញស្ត្រីក្នុងវិស័យស្រាវជ្រាវ បានលើកឡើងថា ការស្រាវជ្រាវបែបចូលរួមបានបង្កើតបិរយាកាសឱ្យស្ត្រីអាចបញ្ចេញមតិ និងចូលរួមយ៉ាងសកម្មក្នុងដំណើរការស្រាវជ្រាវ។

តាមរយៈការផ្តល់អាទិភាពលើកកម្ពស់សម្លេងរបស់ស្រ្តី ការស្រាវជ្រាវកាន់តែមានអត្ថន័យ និងជួយដល់ការតាក់តែងគោលនយោបាយ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងសង្គម។ កញ្ញាក៏បានឆ្លុះបញ្ចាំងផងដែរថា បទពិសោធន៍នេះបានធ្វើឱ្យកញ្ញាយល់កាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈមដែលស្រ្តីជួបប្រទះ និងបានឃើញការស្រាវជ្រាវដែលប្រកបដោយបរិយាបន្នពិតប្រាកដ។

រង់ចាំតាមដានវីដេអូ យុទ្ធនាការបន្ទាប់!

កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

សូមចុចទីនេះដើម្បីទស្សនាវីដែអូ!

ចែករំលែក