យុទ្ធនាការ «ការផ្តល់ឱ្យដើម្បីទទួលបាន» របស់កម្មវិធីពន្លកចំណេះ #៦: ការពង្រឹងអ្នកស្រាវជ្រាវជាស្ត្រី ដើម្បីបង្កើនការចូលរួមលើគោលនយោបាយ និងការអភិវឌ្ឍ
លោក ឈុំ រដ្ឋានី បានចូលរួមជាមួយ កម្មវិធីពន្លកចំណេះ ដើម្បីប្រារព្ធទិវានារីអន្តរជាតិឆ្នាំ២០២៦ ក្រោមយុទ្ធនាការ «ការផ្តល់ឲ្យដើម្បីទទួលបាន»។
លោក ឈុំ រដ្ឋានី ជាអ្នកស្រាវជ្រាវ នៅមជ្ឍមណ្ឌលសិក្សាគោលនយោបាយ (CPS) បានលើកឡើងពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័ររបស់មជ្ឍមណ្ឌលសិក្សាគោលនយោបាយដោយផ្អែកលើពីរចំណុច រួមមាន ការគាំទ្រនូវឱកាសស្មើគ្នា និងការចូលរួមរបស់ស្ត្រីនៅក្នុងការស្រាវជ្រាវដោយផ្ទាល់។
តាមរយៈគម្រោងក្នុងខេត្តកំពង់ធំបានរកឃើញថា ស្ត្រីមានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយថ្លៃដើម ។ លទ្ធផលទាំងនេះផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរមូលដ្ឋានក្នុងការសម្រេចចិត្ត និងការតាក់តែងគោលនយោបាយថ្នាក់ជាតិ ដើម្បីធានាបាននូវការបង្កើនការចូលរួមរបស់ស្ត្រីឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។
កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។
ចុចទីនេះដើម្បីទស្សនា។
