សាវតារ

សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជាហៅកាត់ថា CamTech ត្រូវបានបង្កើតឡើងដោយការគាំទ្រពីសមាគខ្មែរ-ចិន ដែលដឹកនាំដោយលោកអ្នកឧកញ៉ាពុង ឃាវសែ ក្នុងឆ្នាំ ២០១៨។ សាកលវិទ្យាល័យ CamTech​ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីឱ្យយុវជនកម្ពុជាមាន​ឱកាសទទួលបានការអប់រំ ឧត្តមសិក្សាដ៏ល្អបំផុត ដែលផ្ដោតលើជំនាញឯកទេសក្នុងវិស័យ​ STEM ទាំងនៅក្នុងប្រទេស ក៏ដូចជាក្នុងតំបន់។នៅក្នុងឆ្នាំ ២០២១ សកលវិទ្យាល័យ CamTech បានទទួលការអនុម័តជាផ្លូវការពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បីបើកជាផ្លូវការជាមួយនឹងការបង្កើត នូវមហាវិទ្យាល័យចំនួនប្រាំរួមមាន : មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងសង្គមវិទ្យា មហាវិទ្យាល័យពាណិជ្ជកម្មនិងគ្រប់គ្រង មហាវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត និងជាចិងក្រោយមហាវិទ្យាល័យបរិស្ថានសាងសង់ប្រកបដោយនិរន្តរភាព។បាវចនារបស់យើងគឺ “ចំណេះដឹង ហេតុផល និងចរិយា”។ ខណៈពេលដែលយើងខិតខំផ្តល់ការអប់រំដែលផ្ដោតទៅលើ STEM ដ៏ល្អបំផុតសម្រាប់និស្សិតរបស់យើង យើងក៏លើកទឹកចិត្តឱ្យនិស្សិតអនុវត្តន៍អ្វីដែលពួកគេបានរៀន តាមរយៈការរៀនសូត្រផ្អែកតាមគម្រោង និងការហាត់ការ ដើម្បីជួយពួកគេបំពេញតាមតម្រូវការទីផ្សារ និងតម្រូវការសង្គមជាតិ។

សមិទ្ធិផលសំខាន់ៗ

ក្នុងរយៈពេលបួនឆ្នាំកន្លងមក យើងបានសម្រេចបានដោយជោគជ័យនូវសមិទ្ធិផលមួយចំនួន ដែលយើងបានកំណត់នៅពេលបង្កើតសកលវិទ្យាល័យ។  សមិទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនរបស់យើងរួមមាន៖

  • ការពង្រីកបណ្តាញដៃគូឧស្សាហកម្ម និងអប់រំរបស់យើង។ គិតមកដល់ពេលនេះ យើងមានដៃគូក្នុងស្រុក និងអន្តរជាតិលើសពី ៧០ ដៃគូ ជាមួយនឹងកិច្ចសហប្រតិបត្តិការគ្រប់ទម្រង់ រួមមានការផ្លាស់ប្តូរ បទពិសោធន៍របស់និស្សិត និងបុគ្គលិក​  ការបង្កើតនូវគ្រោងស្រាវជ្រាវរួមរវាងភាគី និងផ្សេងៗទៀត។
  • យើងបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងហេដ្ឋារចនាសម្ព័ន្ធថ្មី។ បន្ថែមពីនេះទៀតយើងបានបើកមជ្ឈមណ្ឌលពិសោធន៍ AI Lab សម្រាប់ការអប់រំនៅដើមឆ្នាំ ២០២៥ ដើម្បីគាំទ្រការស្រាវជ្រាវ AI និងការអនុវត្តគម្រោងរបស់និស្សិត។ នេះជាការគាំទ្រប្រភេទ triple helix សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) ដែលបានបញ្ជូនជាមួយនឹងប្រភពហិរញ្ញវត្ថុផ្សេងទៀត និងការរួមចំណែកប្រភេទ in-kind​ពីដៃគូរបស់យើង។
  • គម្រោងស្រាវជ្រាវឥទ្ធិពល ដែលទទួលបានការផ្តល់ហិរញ្ញវត្ថុពីស្ថាប័ន និងអង្គការដ៏ល្បីឈ្មោះ ដូចជា អង្គការពលកម្មអន្តរជាតិ (ILO) មូលនិធិ Ramboll និង UNAIDS, Boeing និង NIHR ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមមានសេដ្ឋកិច្ចសង្គម សុខភាព អប់រំ និងផ្សេងៗទៀត។
  • សមាជិកគ្រូបង្រៀន និងនិស្សិតរបស់យើងបានបោះពុម្ពផ្សាយដោយជោគជ័យនៅក្នុងទស្សនាវដ្តីដ៏ល្បីឈ្មោះ ដូចជា Institute of Electrical and Electronics Engineers (IEEE) និង Journal of Sensor and Actuator Networks ក៏ដូចជានៅឯសន្និសីទដ៏មានកេរ្តិ៍ឈ្មោះដូចជា Conference on Software, Knowledge, Information Management, and Applications (SKIMA)។ យើងបានបោះពុម្ពផ្សាយសៀវភៅមួយ ដែលរួមបញ្ចូល Green Ideals និង STS នៅក្នុងតំបន់ Lancang-Mekong។
  • ការរៀបចំសន្និសីទដោយជោគជ័យ ដូចជា SKIMA ក្នុងឆ្នាំ ២០២២ សន្និសីទអន្តរជាតិស្រាវជ្រាវផ្នែកពហុវិន័យជាទី ១១ ក្នុងឆ្នាំ ២០២៣ សន្និសីទពីឆ្នាំម្ដង លើកទី ៣ និងទី ៤ របស់សមាគមអប់រំប្រៀបធៀបកម្ពុជា ហៅថា (CESCam) និងវេទិកាអប់រំឧត្តមសិក្សា កម្ពុជា-ឥណ្ឌូនេស៊ី។

កិច្ចសហប្រតិបត្តិការជាមួយកម្មវិធីពន្លកចំណេះ

ក្រោមកម្មវិធីពន្លកចំណេះ ដំណាក់កាលទី ២ សកលវិទ្យាល័យ CamTech មានគោលបំណងចង់កំណត់សម្កាល់ឧបសគ្គ និងតម្រូវការរបស់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា និងធ្វើការស្រាវជ្រាវរួចផ្តល់ជូនជាព័ត៌មាននូវការអភិវឌ្ឍគោលនយោបាយ ដែលធានាបានថាតម្រូវការរបស់ SMEs ត្រូវបានបំពេញ។​​ សាកលវិទ្យាល័យក៏ប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលឲបានគ្រប់សហគ្រាស រួមទាំង SMEs ដែលដឹកនាំដោយស្ត្រី និង អ្នកដែលស្ថានភាពងាយរងគ្រោះ។កម្មវិធីនេះផ្តោតសំខាន់លើប្រធានបទដូចជា ឧបសគ្គហិរញ្ញវត្ថុ ឧបសគ្គផ្នែកបទប្បញ្ញត្តិ បញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលនៅមានកម្រិត បញ្ហាធនធានមនុស្ស និង បញ្ហាក្នុងការចូលប្រើទីផ្សារ។ កម្មវិធីនេះនឹងពិគ្រោះយោបល់​ រួចពិភាក្សាអំពីការសិក្សាស្រាវជ្រាវគម្រោងក្នុងនិងក្រៅប្រទេសថាតើគម្រោងណាដែលជោគជ័យ តើអ្វីដែលមិនជោគជ័យ តើការអនុវត្តល្អៗណាខ្លះពីសកលលោកដែលអាចនឹងត្រូវយកមកអនុវត្តបាននិងត្រូវធ្វើដូចម្តេចដើម្បីបង្កើតបានគោលនយោបាយដែលមានប្រសិទ្ធភាព ដែលអាចផ្សារភ្ជាប់ទៅនឹងតម្រូវការរបស់ SMEs ផ្អែកទៅលើការវិភាគ លើកម្មវិធីនិងគម្រោងបច្ចុប្បន្ន។ ការសិក្សានេះនឹងបម្រើជាមូលដ្ឋានសំខាន់មួយសម្រាប់ការអភិវឌ្ឍគោលនយោបាយ ដើម្បីជំរុញការរីកចម្រើនរបស់ សហគ្រាស ខ្នាតតូច និងមធ្យម។

សូមចុច ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (CamTech)៕