សាវតារ
សមាគមចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ(ច.ក.យ.ក.ស.ក) គឺជាសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនស្វែងរកប្រាក់ចំណេញ ឯករាជ្យ អព្យាក្រឹត្យ មិនបម្រើឱ្យសាសនា និងនយោបាយណាមួយឡើយ។ ច.ក.យ.ក.ស.ក ដឹកនាំដោយយុវជន ដែលត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី១១ ធ្នូ ២០០៩។ ច.ក.យ.ក.ស.ក ប្រមូលផ្ដុំបណ្ដាញកុមារនិងយុវជនចម្រុះនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យសិទ្ធិរបស់កុមារក្លាយជាការពិត។ច.ក.យ.ក.ស.ក ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ តាមដាន និងជំរុញឱ្យមានការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីសិទ្ធិកុមារ។
ទស្សនៈវិស័យ
កុមារគ្រប់រូបនៅកម្ពុជាទទួលបានសិទ្ធិពេញលេញដូចដែលមានចែងក្នុងអនុសញ្ញាសហប្រជាជាតិស្តីពីសិទ្ធិកុមារ និងក្លាយជាពលរដ្ឋល្អ។
សកម្មភាពចម្បងៗរបស់សមាគមចលនាកុមារនិងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ
- ពង្រឹងសមត្ថភាពបណ្ដាញកុមារនិងយុវជន
- វិភាគស្ថានភាពសិទ្ធិកុមារ
- គាំទ្រគំនិតផ្ដួចផ្ដើមរបស់កុមារនិងយុវជន
- ពង្រឹងការចូលរួមរបស់កុមារ និងយុវជនក្នុងដំណើរការធ្វើសេចក្តីសម្រេចកម្រិតអនុជាតិ និងជាតិ
- លើកកម្ពស់សំឡេងកុមារ និងយុវជនសម្រាប់ការកែប្រែវិជ្ជមាន
ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ
តាមរយៈកម្មវិធីពន្លកចំណេះដំណាក់កាលទី២ អង្គការ CCYMCR នឹងអនុវត្តគម្រោងមួយស្តីពី “សំឡេងនៃភាពចម្រុះ៖ ការស្រាវជ្រាវបែបបរិយាបន្នអំពីបុគ្គលដែលមាននិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (SOGIESC) នៅកម្ពុជា”។ គម្រោងនេះមានគោលបំណងធ្វើការស្រាវជ្រាវបែបបរិយាបន្ន និងដឹកនាំដោយសហគមន៍លើបទពិសោធន៍រស់នៅ បញ្ហាប្រឈម និងសេចក្តីប្រាថ្នារបស់បុគ្គលដែលមានអត្តសញ្ញាណ SOGIESC ចម្រុះនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងស្វែងយល់ពីទិដ្ឋភាពសង្គម សេដ្ឋកិច្ច ច្បាប់ និងសុខភាព និងប្រមូលទិន្នន័យ ដើម្បីផ្តល់ធាតុចូលដល់គោលនយោបាយ និងការអនុវត្តបែបបរិយាបន្ន។
សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីអង្គការ CCYMCR ។
