សាវតារ

មនុស្សដែលយល់ដឹងពីការពិតរបស់ខ្លួន អាចផ្លាស់ប្តូរការពិតទាំងនោះបាន។ ជំនឿស្នូល នេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការងាររបស់អង្គការល្ខោនគំនិត (LKO)។ យើងជាក្រុម ល្ខោនសហគមន៍នៅខេត្តបាត់ដំបង ដែលធ្វើការផ្ដោតសំខាន់លើលការដាក់បញ្ចូលសំឡេង ដែលមិនធ្លាប់ឭនៅលើឆាក។  អង្គការល្ខោនគំនិតធ្វើការរួមបញ្ចូលគ្នារវាងការអភិវឌ្ឍសិល្បៈ និង សង្គម ដោយប្រើប្រាស់ល្ខោនដើម្បីបង្កើនបរិយាបន្ន (inclusion) ការអភិវឌ្ឍការគិត បែបត្រិះរិះពិចារណា និងការបង្វែរទំនាស់។

ក្នុងនាមជាអ្នកអនុវត្តល្ខោនពិភាក្សា“Forum Theatre” ការពន្យល់នៅខាងក្រោម) និង ល្ខោននៃជនដែលរងសម្ពាធ (Theatre of the Oppressed) ឈានមុខគេនៅកម្ពុជា វិធីសាស្រ្ត របស់អង្គការល្ខោនគំនិត គឺជំរុញឱ្យអ្នកចូលរួម អ្នកហ្វឹកហ្វឺន និងទស្សនិកជនក្លាយជាអ្នកគិត បែបត្រិះរិះពិចារណា និងជាភ្នាក់ងារផ្លាស់ប្តូរដ៏សកម្ម។ ជាមួយនឹងមូលដ្ឋានស្នូលនៃការបង្កើន លទ្ធភាពទទួលបាន (access) និងការតំណាងឱ្យ (representation)  ការសម្ដែងរបស់អង្គការ ល្ខោនគំនិត ផ្ដោតសំខាន់លើរឿងរ៉ាវផ្ទាល់ខ្លួន ដែលធ្វើការបង្កើតឡើងជាមួយសហគមន៍ ដែលរងផលប៉ះពាល់ ហើយសម្តែងដោយអ្នកសំដែងដែលមកពីមូលដ្ឋានផ្ទាល់។ ការសម្តែងអន្តរកម្មរបស់អង្គការល្ខោនគំនិតដែលទស្សនិកជនអាចបញ្ឈប់ការសម្តែងបាន ភ្លាមៗ និងឡើងទៅជំនួសតួអង្គនៅលើឆាក បើកផ្លូវឱ្យមានកិច្ចសន្ទនាឆ្លងឋានានុក្រមដើម្បី បង្កើតដំណោះស្រាយដែលប្រកបដោយចីរភាពសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៧ និងចុះបញ្ជីជាអង្គការក្រៅរដ្ឋាភិបាលក្នុងឆ្នាំ ២០១៩ កម្មវិធីរបស់អង្គការល្ខោនគំនិតបានរីកចម្រើនគ្របដណ្តប់លើការបង្កើតល្ខោន វគ្គបណ្តុះ បណ្តាល ការសម្តែងល្ខោនតាមសហគមន៍ និងការស្រាវជ្រាវបែបចូលរួម។ អង្គការល្ខោនគំនិត បានសហការជាមួយសហគមន៍យ៉ាងទូលំទូលាយ ជាមួយអាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ និង អង្គការសង្គមស៊ីវិលជាច្រើន ដើម្បីបង្កើតកម្មវិធីដែលសមស្របតាមវប្បធម៌សម្រាប់ការចូល រួមរបស់សហគមន៍ ការលើកកម្ពស់ការយល់ដឹង ការផ្លាស់ប្តូរឥរិយាបទ និងការបង្វែរទំនាស់។ ការងាររបស់អង្គការល្ខោនគំនិត គឺលើកកំពស់សំឡេងរបស់ក្រុមមនុស្សដែលបានផាត់ចេញ ក្នុងការធ្វើការរួមគ្នា  រួមមានក្រុមស្ត្រីដែលប្រឈមនឹងអំពើហិង្សា អ្នកមានពិការភាព សហគមន៍អ្នកប្ដូរយេនឌ័រ(LGBTQI+)  កសិករនៅតាមជនបទ យុវជន  ជនចាស់ជរា និងអ្នកដែលរងផលប៉ះពាល់ដោយការជួញដូរមនុស្ស ការបែកបាក់គ្រួសារ និងអ្នកញៀនថ្នាំ។

ចំណាំអំពីការបកប្រែ៖ ពាក្យ “Forum Theatre” បកប្រែជាភាសាខ្មែរថា ល្ខោនវេទិកា ដោយពាក្យ វេទិកាពិភាក្សា ជាពាក្យដែលរៀបរាប់បានត្រឹមត្រូវបំផុតអំពីប្រភេទវេទិកា ដែលត្រូវបានប្រើប្រាស់។ LKO ជ្រើសរើសបកប្រែ “Forum Theatre” ថាជា ល្ខោនពិភាក្សា ព្រោះពាក្យនេះប្រើប្រាស់ភាសាដែលងាយស្រួលយល់ និងពណ៌នាបានយ៉ាងច្បាស់លាស់ អំពីដំណើរការនៃការជជែកដេញដោល ដែលពាកក់ព័ន្ធគ្នាយ៉ាងសកម្ម។

សកម្មភាពសំខាន់ៗ

ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព៖ អង្គការល្ខោនគំនិតផ្តល់នូវកម្មវិធីបណ្តុះបណ្តាល ដ៏ទូលំទូលាយជាច្រើន ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពបុគ្គល និងអង្គការ នានាជាមួយនឹងជំនាញនៃល្ខោនសង្គម។

  • ការពង្រឹងអំណាចសហគមន៍៖ រួមបញ្ចូលគ្នារវាងការបណ្តុះបណ្តាលល្ខោនពិភាក្សា និងការយល់ដឹងអំពីសិទ្ធិ ដើម្បីជួយដល់សមាជិកសហគមន៍ដែលត្រូវបានគេផាត់ ចេញ ឱ្យកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្ត គិតពិចារណាស៊ីជម្រៅលើបញ្ហា ប្រឈម ព្រមទាំងបង្កើត និង សម្តែងល្ខោន ដែលលើកសំឡេង និង បទពិសោធន៍របស់ ពួកគេអោយបានឮដោយទស្សនិកជន ដែលពាក់ព័ន្ធជាច្រើន។
  • ការបង្កើតក្រុមមិត្តគាំទ្រមិត្ត៖ កំណត់អត្តសញ្ញាណ បណ្តុះបណ្តាល និងគាំទ្រ “ជនបង្គោលសហគមន៍” ដើម្បីបង្កើត និងដឹកនាំសកម្មភាពប្រកបដោយនិរន្តរភាព ដែលធ្វើអន្តរាគមន៍ផ្អែកលើល្ខោនតាមរយៈក្រុមមិត្តគាំទ្រមិត្តក្នុងសហគមន៍។
  • វគ្គបណ្តុះបណ្តាលស៊ីជម្រៅ៖ ផ្តល់វគ្គសិក្សាខ្លីៗ និងស៊ីជម្រៅ (ពី១ ទៅ៥ថ្ងៃ) ស្តីពីល្ខោន នៃជនដែលរងសម្ពាធ និងល្ខោនដើម្បីការកសាងសន្តិភាព ដល់យុវជន មនុស្សដែល ត្រូវបានគេផាត់ចេញ សិល្បករ និងសាធារណជនទូទៅ។
  • ការបណ្តុះបណ្តាលគ្រូបណ្ដុះបណ្ដាលសម្រាប់បំពេញតម្រូវការជាក់លាក់៖ រចនា និង ផ្តល់វគ្គបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍជំនាញក្នុងការរៀនសូត្របែបអន្តរកម្ម ដោយចាប់ ផ្ដើមពីការរចនាកម្មវិធីសិក្សារហូតដល់ការសម្របសម្រួល និងការវាយតម្លៃ។

ការបង្កើតល្ខោន៖ បង្កើត និងអភិវឌ្ឍអត្ថបទល្ខោន និងរឿងថ្មី ដោយយកបទពិសោធន៍ ផ្ទាល់របស់សហគមន៍ដែលរងផលប៉ះពាល់ជាមូលដ្ឋានគ្រឹះ ហើយបន្ថែមដោយការស្រាវជ្រាវ ពីប្រភពដែលគួរឱ្យទុកចិត្ត ផ្អែកលើភស្តុតាងច្បាស់លាស់។

ការសម្តែងល្ខោនពិភាក្សានៅក្នុងសហគមន៍៖ ការសម្តែងល្ខោននៅតាមទីធ្លាសហគមន៍គឺជា មូលដ្ឋានគ្រឹះនៃវិធីសាស្រ្តរបស់អង្គការល្ខោនគំនិត ក្នុងការលុបបំបាត់ឧបសគ្គរារាំងក្នុងការ ចូលរួមផ្នែក សិល្បៈ សង្គម និង នយោបាយ។ ទីតាំងដែលយើងសម្ដែង រួមមាន សួនច្បារ វត្តអារាម ទីធ្លាសាលារៀន និងអគារសហគមន៍។

ភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល៖ ក្នុងនាមជាដៃគូអនុវត្តជាមួយអង្គការក្រៅរដ្ឋា ភិបាលក្នុងស្រុក និងអន្តរជាតិ អង្គការល្ខោនគំនិត បង្កើត និងសម្តែងល្ខោនពិភាក្សាតាម ប្រធានបទ ទាក់ទាញការចូលរួមពីទស្សនិកជនគោលដៅនៅតាមទីតាំងសហគមន៍ទូទាំង    ប្រទេសកម្ពុជា។ គម្រោងទាំងនេះតែងតែពាក់ព័ន្ធនឹង កិច្ចអន្តរាគមន៍ ការផ្លាស់ប្តូរឥរិយាបទ និងការស្រាវជ្រាវបែបចូលរួម។

ការធ្វើការស្រាវជ្រាវ៖ ប្រើប្រាស់ការស្រាវជ្រាវបែបចូលរួម ដើម្បីបង្កើតរឿង អត្ថបទល្ខោន និងល្ខោនថ្មី ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយសហគមន៍ សម្រាប់វាយតម្លៃតម្រូវការ និងការអភិវឌ្ឍគោលនយោបាយរួមបញ្ចូលគ្នា។

ភាពជាដៃគូជាមួយគម្រោងពន្លកចំណេះ

ក្រោមគម្រោងថវិកានវានុវត្តន៍កម្មវិធីពន្លកចំណេះ វគ្គទី ២អង្គការល្ខោនគំនិតនឹងសាកល្បងប្រើប្រាស់ល្ខោននីតិកម្ម ដើម្បីធ្វើកិច្ចសន្ទនាប្រកបដោយបរិយាបន្នស្តីពីការទទួលបានសេវាសាធារណៈ និងការប្រើ ប្រាស់ទីសាធារណៈរបស់ជនមានពិការភាព។

ល្ខោនពិភាក្សា ថ្មីមួយនឹងត្រូវបានបង្កើត ឡើងដោយផ្អែកលើការស្រាវជ្រាវបែបចូលរួម ដែលបង្ហាញពីបទពិសោធន៍របស់ជនមានពិការភាព។ ល្ខោននេះនឹងត្រូវបានសម្តែង ដោយអ្នកសម្ដែងដែលជាជនមានពិការភាព និង សិល្បករមូលដ្ឋាន ជាផ្នែកមួយនៃ ដំណើរការ ល្ខោននីតិកម្ម  ដោយជំរុញភាគីពាក់ព័ន្ធជាច្រើនឱ្យចូលរួម—រួមទាំងសមាជិកសហគមន៍ ដែលមាន និងគ្មានពិការភាព អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន ក្រសួងនានារបស់ រដ្ឋាភិបាល និងអ្នកជំនាញផ្នែកគោលនយោបាយ—ក្នុងការបង្កើតដំណោះស្រាយ សំណើ គោលនយោបាយ និងការកែសម្រួល។ គម្រោងនេះផ្ដោតសំខាន់លើច្បាប់ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពឆ្នាំ ២០០៩ របស់កម្ពុជា (បច្ចុប្បន្នកំពុងធ្វើវិសោធនកម្ម) និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨ ដោយស្វែងរកដំណោះស្រាយ ជាក់ស្តែងដើម្បីគាំទ្រ និងពង្រឹងការអនុវត្ត។

លទ្ធផលដែលទទួលបានពីគម្រោងនេះនឹងត្រូវបានចែករំលែកជាមួយភាគីពាក់ព័ន្ធ រួមមានក្រសួងនានា បណ្តាញជនមានពិការភាព អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងសាធារណជនទូទៅ តាមរយៈវិឌីអូឯកសារ របាយការណ៍ជាលាយលក្ខណ៍អក្សរ និងបទបង្ហាញដោយផ្ទាល់។

លោកអ្នកអាចចុចលើ ត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី អង្គការល្ខោនគំនិត។