ពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា គឺជាកម្មវិធីមួយមានរយៈពេលបួនឆ្នាំ ដែលផ្តួចផ្តើមឡើងដោយអង្គការមូលនិធិអាស៊ី ក្នុងគោលបំណងរួមចំណែកពង្រឹងសមត្ថភាពស្ថាប័នស្រាវជ្រាវ ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ប្រកបដោយគុណភាព ដែលអាចប្រើប្រាស់ជាទិន្នន័យគាំទ្រដល់ការវិភាគ និងការពិភាក្សាអំពីគោលនយោបាយសាធារណៈនៅកម្ពុជា ក្រោមការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី។អំពីកម្មវិធី | សេចក្តីសង្ខេបអំពីកម្មវិធីពន្លកចំណេះ
ក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកបច្ចេកទេស ផ្តល់យោបល់ផ្នែកយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ តួនាទីផ្សេងទៀតរបស់ក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកបច្ចេកទេស រួមមាន៖
សូមតាមដាន ទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីភ្នំពេញ និងគេហទំព័ររបស់ ផូលីស៊ី ផលស៍ (Policy Pulse) ដើម្បីទទួលបានព័ត៌មានអំពីការប្រកួតប្រជែងយកថវិកាស្នូល (Core Fund) និងថវិកាគាំទ្រការស្រាវជ្រាវ (Emerging Research Fund)
យើងសង្ឃឹមថា គម្រោងនឹងអាចសហការជាមួយស្ថាប័ននានានៅក្នុងស្រុក និងក្នុងតំបន់ សូមទំនាក់ទំនងមកយើងខ្ញុំ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមនៅក្នុងវេទិកាប្រចាំឆ្នាំ បាឋកថា ឬសកម្មភាពស្រាវជ្រាវគោលនយោបាយ