យន្តការរបស់កម្មវិធី
- ការរៀបចំយន្តការ៖ កំណត់ និងផ្តោតលើឱកាស ជាជាងផ្តោតលើបញ្ហា
- សមាហរណកម្ម៖ ដាក់បញ្ចូលសកម្មភាពបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម
- ការពិសោធ៖ សាកល្បងគំរូនៃការស្រាវជ្រាវ និងការពិភាក្សាបែប បរិយាបន្ននៅក្នុងដំណើការគោលនយោបាយ
- ការគាំទ្រអ្នកស្រាវជ្រាវក្នុងស្រុក៖ គាំទ្រអ្នកស្រាវជ្រាវវ័យក្មេងតាមរយៈកម្មវិធីផ្សេងៗ
- ការកំណត់គោលជំហរនៅក្នុងដំណើរការគោលនយោបាយ៖ ផ្តោតលើការកសាងទំនាក់ទំនង ទំនុកចិត្ត ការទទួលយក និងការពង្រីកបណ្តាញទំនាក់ទំនង
ប្រធានបទដែលត្រូវបានជ្រើសរើស*
- ការប្រែប្រួលអាកាសធាតុ របរចិញ្ចឹមជីវិត និងទេសន្តរប្រវេសន៍
- ការប្រើប្រាស់បច្ចេកវិទ្យាដែលធន់នឹងអាកាសធាតុនៅក្នុងវិស័យកសិកម្ម
- ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន
- ការពិចារណាឡើងវិញអំពីគម្រូនៃការអភិវឌ្ឍជនបទ
- ការរិះរកគំនិតថ្មីៗពាក់ព័ន្ធនឹងអាស៊ាន
- ស្រ្តី សន្តិភាព និងសន្តិសុខ
*ប្រធានបទដែលបានជ្រើសរើសមានភាពបត់បែន។ កម្មវិធីពន្លកចំណេះ អាចដាក់បញ្ចូលប្រធានបទផ្សេងទៀត ឬផ្លាស់ប្តូរទៅតាមវឌ្ឍនភាពជាក់ស្តែង។