សាវតារ
មជ្ឈមណ្ឌលសិក្សាគោលនយោបាយ គឺជាស្ថាប័នឯករាជ្យ មិនប្រកាន់បក្សនយោបាយ មិនរកប្រាក់ចំណេញ និងស្វយ័ត ក្នុងការបម្រើផលប្រយោជន៍សាធារណៈនៃប្រទេសកម្ពុជា។ ក្រោយពីបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានធ្វើការសិក្សាលើផ្នែក កសិកម្ម ដីធ្លី ពលកម្ម ដែលភាគច្រើនតាមរយៈការដេញថ្លៃគម្រោង និងការប្រកួតប្រជែងយកគម្រោងជំនួយដែលប្រកាសដោយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ គម្រោងសិក្សាស្រាវជ្រាវនិងសេវាកម្មមួយចំនួនដែល មជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានធ្វើកន្លងមកគឺសម្រាប់ជាការពិចារណានិងអន្តរាគមន៍ផ្នែកគោលនយោបាយ និងការរៀបចំនិងអនុវត្តគម្រោង។ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ ជាដៃគូមានតម្លៃ និងជាប្រភពធនធានមួយសម្រាប់ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវជាច្រើនក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលចាប់ផ្តើមដំបូងអស់រយៈពេល ៥ឆ្នាំកន្លងមក បច្ចុប្បន្ន មជ្ឈមណ្ឌលសិក្សាគោលនយោបាយ មានបុគ្កលិក ១០នាក់ធ្វើការពេញម៉ោង (មានស្រ្តី៥នាក់) ដែលនឹងប្រែប្រួលតាមបន្ទុកការងារ ហើយមានក្រុមប្រឹក្សាភិបាលចំនួន ៥រូប។
សកម្មភាពសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ
ភាពជាដៃគូរនៅក្នុងគម្រោង«ពន្លកចំណេះ»
នៅក្នុងភាពដៃគូមួយរបស់គម្រោងពន្លកចំណេះ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ រំពឹងថា៖
សូមចុចត្រង់នេះ ដើម្បីស្វែងយល់បន្ថែមអំពី មជ្ឈមណ្ឌលសិក្សាគោលនយោបាយ។