ទំព័រនេះ ផ្តល់ព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងកូវីដ-១៩ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចេញអត្ថបទយល់ដឹងអំពី វីរុសកូវីដ-១៩ បំប្លែងថ្មី (New Variant of COVID-19 Virus)។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០

ក្រសួងមហាផ្ទៃ ជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពីការពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត ( ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ (ជុំទី៧) (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជូនដំណឹងដល់សេវាពិនិត្យព្យាបាលជំងឺឯកជន ក្នុងការបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានខ្លួនទៅមន្ទីរពេទ្យបង្អែករដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត នៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាល ជូនដំណឹងដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពីការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក និងការអនុវត្តវិធានការសាធារណៈ បង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនំាស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងអំឡុងពេល ឆ្លងឆ្នាំសកលថ្មី និងសម្រាប់ឆ្នាំ២០២១ (​ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងការផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុត នៃប្រទេសថៃ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំជាបន្ទាន់ស្តីពីការការពារចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ (ប្រភព៖ ក្រសួងសុខាភិបាល)

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការកែសម្រួលការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩ – ២០២០។ សេចក្តីជូនដំណឹងនេះ បានជម្រាបជូនថា បេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង ត្រូវបានកំណត់ឱ្យជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងមហាផ្ទៃ បានចេញលិខិតស្តីពីការអនុញ្ញាតឱ្យចេញ-ចូលបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកជាបណ្តោះអាសន្នការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេស (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សា (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការបន្តផ្អាកសកម្មភាពអប់រំ និងកីឡាជាបណ្តោះអាសន្ន ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០

ក្រសួងទេសចរណ៍ ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី ខេត្តស្តីពីការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី ខេត្តស្តីពីការពង្រឹងការគ្រប់គ្រងចត្តាឡីស័ក ការអប់រំផ្សព្វផ្សាយនិងការអនុវត្តវិធានការសុខភាពសាធារណៈ និងបន្តការក្រើនរំឭកណែនាំបន្ថែមអំពី ការអនុវត្តវិធានការបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅតាមកន្លែងប្រកបរបរអាជីវកម្មលក់ទំនិញ និងផ្តល់សេវាកម្ម ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ  (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពីសម័យប្រឡង ២១ ធ្នូ ២០២០ ទៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ វិញ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិត ជម្រាបជូនដល់ អគ្គនាយក អគ្គាធិការ សាកលវិទ្យាធិការ នាយកវិទ្យាស្ថាន អគ្គនាយករង អគ្គាធិការង និងប្រធានអង្គភាពស្តីពីការយកចិត្តទុកដាក់លើវិធានការសុខភាពក្នុងការបំពេញការងារ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរទាំងអស់ចូលមកប្រទេសកម្ពុជា ចាប់អនុវត្តពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តទៅ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ និងផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការគាំទ្រដំណើរការសិក្សារបស់សិស្ស សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងអំឡុងពេលឈប់សម្រាកខែធ្នូ  ឆ្នាំសិក្សា ២០១៩-២០២០ និងត្រៀមបើកបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ ​(ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែមស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីដំណើរការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡងនៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ២០២០ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែនាំស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ (COVID-19) នៅក្នុងសហគមន៍នៅខេត្តបាត់ដំបង (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)។

សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកពេលសវនាការ (ប្រភព៖ សាលាដំបូងរាជធានីភ្នំពេញ)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទដំណើរការជាបណ្តោះអាសន្នពីរសប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់នៃក្រសួងយុត្តិធម៌ ដើម្បីចូលរួមគ្រប់គ្រង បង្ការ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ  បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ២០២០ (ប្រភព៖ ក្រសួងយុត្តិធម៌)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិត ជម្រាបដល់ប្រធានអង្គភាពក្រោមឱវាទទីស្តីការក្រសួង និងប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត អំពីការពន្យារពេលប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ ជំនាន់ទី១ ដើម្បីធ្វើការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ (ប្រភព៖​ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាម៉ៅសេទុង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាម៉ៅសេទុង ជាបណ្តោះអាសន្ន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល ០២ សប្តាហ៍ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីការបើកដំណើរការបណ្តុះបណ្តាលឡើងវិញ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជម្រាបជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការអនុញ្ញាតឱ្យបើកដំណើរការនូវរោងភាពយន្ត និងសារមន្ទីរនានា នៅទូទាំងប្រទេស (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២០-២០២១ ​(ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិត (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរចូលមកប្រទេសកម្ពុជា ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក (ប្រភព៖ ក្រសួងសុខាភិបាល, ការបកប្រែក្រៅផ្លូវការ)។

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្ត ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ២០២០ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការរំឭកបន្ថែមអំពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការតាមដានស្ថានភាពសុខភាពផ្ទាល់ខ្លួនប្រចាំថ្ងៃនៃមន្ត្រីក្រោមឱវាទក្រសួង តាមរយៈប្រព័ន្ធគេហទំព័រដែលមានអាសយដ្ឋាន http://trace.covid19.mpwt.gov.kh និងវិធានការសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)។

ក្រសួងសុខាភិបាល បានចេញផ្សាយ នូវវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត  (ខារ៉ាអូខេ រង្គសាល ឌីស្កូកែត និងបៀរហ្កាឌិន) (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងស្តីពីការផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និង រោងសម្តែងសិល្បៈគ្រប់ប្រភេទ ទូទាំងប្រទេស (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីការផ្អាកការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដែលគ្រឹះស្ថានសិក្សាត្រូវបន្តដំណើរការរៀន និងបង្រៀន តាមប្រព័ន្ធអេឡិចត្រូនិក (ប្រភព៖​ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន (ប្រភព៖​ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងសុខាភិបាល ជម្រាបជូន អំពី ការផ្អាកជាបណ្តោះអាសន្ន KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងសា្ថនភាពជំងឺកូវីដ-១៩ កំពុងរីករាលដាល (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៣០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានដាក់ចេញ គន្លឹះសម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរចូលមកកម្ពុជា អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងបន្ថែមស្តីពីយន្តការទូទាត់ថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ និងការបង្វែរថវិកាតម្កល់ជូនអ្នកដំណើរបរទេសចូលមកប្រទេសកម្ពុជា បន្ទាប់ពីការអនុវត្តវិធានការសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានបឋមសិក្សា។  ការបើកដំណើរការសាលារៀនឡើងវិញ ចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ក្រសួង បានធ្វើការណែនាំដល់មន្ទីរអប់រំរាជធានី ខេត្ត និងការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌស្តីពីការត្រៀមលក្ខណៈ និងការបើកដំណើរការគ្រឹះស្ថានបឋមសិក្សាឡើងវិញ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី២ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងទេសចរណ៍ បានជូនដំណឹងស្តីពីការផ្តល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងអាជីវកម្មម៉ាស្សាសុខភាព-ស្ប៉ា (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសហ្វីលីពីនមួយរយៈ ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី១0 ខែសីហា ឆ្នាំ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងដំណើរការផែនការ​សាជីវកម្ម​ធានា​ឥណទាន (Credit Guarantee Schemes) ដល់​ក្រុមហ៊ុន ​និង​អាជីវកម្ម​ក្នុង​វិស័យ​អាទិភាព​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​វីរុស​កូវីដ-១៩ ដើម្បី​អាចឱ្យ​ពួកគេ​​ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ​ក្នុងការ​ធានា​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩ (ប្រភព៖ ខ្មែរថាមស៍)។​

ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនព័ត៌មានស្តីពីការអនុញ្ញាតជាគោលការណ៍  ឱ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមវិធានការសុវត្ថិភាព កំណត់ដោយក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ គោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការ​កែសម្រួល​លក្ខខណ្ឌ​​ធ្វើ​ដំណើរចូល​មកប្រទេស​កម្ពុជា​ ដោយ​អនុវត្ត​យន្តការធានា (Sponsorship Mechanism) ​ដើម្បី​ជួយសម្រួល​អ្នក​ដំណើរជាជនបរទេស ដែលជាវិនិយោគិន-​ធុរជន​ បុគ្គលិក​ក្រុមហ៊ុន​ អ្នកជំនាញការ​ និងអ្នក​បច្ចេកទេស​ និង​សមាជិក​គ្រួសារ ​ដែល​ត្រូវ​បាន​ធានា​ ឬ​អញ្ជើញតែ​មិន​បាន​ធានា ឬវិនិយោគិនដោយមិនមានការធានា ឬអញ្ជើញ ឬអ្នកធ្វើដំណើរធម្មតា (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យទេសចរណ៍ជុំទី៥ (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទឆ្លាតវៃ “ការអប់រំពីចម្ងាយ” ដល់សិស្សានុសិស្ស ដើម្បីបន្តការសិក្សារបស់ពួកគេពីចម្ងាយ និងកាត់បន្ថយការរំខានដែលបង្កឡើងដោយជំងឺកូវីដ-១៩។ សិស្សានុសិស្ស និងសាធារណជនទូទៅអាចទាញយកកម្មវិធីទូរស័ព្ទឆ្លាតវៃ ការអប់រំពីចម្ងាយ តាមរយៈ Google Play Store ឬ Apple App Store ដោយប្រើតំណភ្ជាប់ខាងក្រោម៖

(ប្រភព៖ គេហទំព័រហ្វេសប៊៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងសារ និងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩” (ប្រភព៖ គេហទំព័រហ្វេសប៊៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពីដំណើរការ និងនីតិវិធី នៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) (ប្រភព៖ ទីស្តីការគណៈរដ្ឋមន្ត្រី)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី២០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០

ប្រៃសណីយ៍កម្ពុជាបានជូនដំណឹងអំពីការបើកទទួលបញ្ញើក្រៅប្រទេស ពីគោលដៅចំនួនបី រួមមាន តំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អឺរ៉ុប និងតំបន់អាមេរិកខាងជើង (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)។

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០

ក្រសួងមហាផ្ទៃ ជម្រាបដល់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តស្តីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងសុខាភិបាល ជម្រាបដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានប្រកាសស្តីពីការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី មួយរយៈ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ តទៅ(ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ-១៩ សម្រាប់ខែមិថុនា ឆ្នាំ២០២០ (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានដាក់ចេញ សេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ (ប្រភព៖ ក្រសួងសុខាភិបាល)។

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានដាក់ចេញ សេចក្តីណែនាំស្តីពីការអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោលជាជំហានៗ (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])។

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ម្ចាស់ក្លឹបកម្សាន្ត និង KTV អាចស្នើសុំបើកអាជីវកម្មឡើងវិញ ដោយប្តូរទៅជាភោជនីយដ្ឋាន ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])។

ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្តីពីផែនការបើកសាលារៀនឡើងវិញជាដំណាក់កាល ចាប់ពីខែសីហា ឆ្នាំ២០២០។ សាលារៀនដែលមានស្តង់ដារសុវត្ថិភាពខ្ពស់ នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យកាស៊ីណូបើកអាជីវកម្មរបស់ពួកគេឡើងវិញ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ Cambodianess)។

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។ រដ្ឋាភិបាល នឹងផ្តល់ប្រាក់ប្រហែល ២៥លានដុល្លារអាមេរិក ក្នុងមួយខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះជាង ៥៦០.០០០គ្រួសារ (ប្រភព៖ ខ្មែរថាមស៍)។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ រលកទី២ ដល់ការដឹកជញ្ជូនអ្នកដំណើរតាមរថយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៧) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានចេញ សេចក្តីជូនដំណឹងស្តីពីវិធានការកែតម្រូវសម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែរបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តជាតិ ដែលមានទិដ្ឋាការប្រទេស A និង B (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការគិតថ្លៃសេវាធ្វើតេស្តរកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការពិនិត្យព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ សម្រាប់ជនបរទេសចូលមកប្រទេសកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])។

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៤) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលលើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១ (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានដាក់ចេញ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍, ក្រសួងទេសចរណ៍)។

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានដំណើរការ កម្មវិធីអភិវឌ្ឍន៍សមត្ថភាពអ្នកជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ឆ្លើយតបនឹងជំងឺឆ្លងកូវីដ-១៩  (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានដាក់ចេញ ក្រមប្រតិបត្តិស្តីពីវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក ក្នុងដំណាក់កាលកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០

១០០ថ្ងៃដំបូងនៃការឆ្លើយតបនឹងជំងឺកូវីដ-១៩៖ ការ​វិនិយោគ​នៅ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សុខភាព​នាពេល​កន្លងមក​ និង​មេរៀន​បទ​ពិសោធន៍​ សម្រាប់ពេល​អនាគត (ប្រភព៖ អង្គការ​សុខភាព​ពិភព​លោក)។

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ សេចក្តីណែនាំស្តីពីវិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា [ខ្មែរ])។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី១, ២, និង ៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសស្តីពីការកែសម្រួលវិធានការការពារ ទបស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])។ ផ្អែកលើការកែសម្រួលលើវិធានការ អ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ត្រូវ​ទាមទារ៖

  • ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ ម៉ោង។
  • មានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា
  • ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅកន្លែងដែលបានកំណត់ដោយរដ្ឋាភិបាល និងធ្វើតេស្តរកមេរោគកូរ៉ូណា (ប្រភព៖ SKIFT)។

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជម្រាបជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការអនុញ្ញាតឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិ បានចូលទស្សនាឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])។

ក្រសួងសុខាភិបាល ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អំពី ការជំរុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទីពីរនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០

ក្រសួងសុខាភិបាល ជូនព័ត៌មានស្តីពីករណីជាសះស្បើយ នៃអ្នកវិជ្ជមានវីរុសកូវីដ-១៩ ទី១២២នាក់នៅកម្ពុជា។ គិតចាប់តាំងពីមករា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជា បានធ្វើវិភាគចំនួនសរុបវត្ថុសំណាកកូវីដ-១៩ មាន ១៤,៦៨៤សំណាក។ បើទោះបីជាមិនមានករណីជំងឺកូវីដ-១៩ថ្មី ត្រូវបានរកឃើញនៅប្រទេសកម្ពុជា ក្នុងរយៈពេលជាងមួយខែកន្លងមកក្តី ក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅឱ្យស្របទៅតាម សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])។

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០

ក្រសួងផែនការ បានជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តស្តីពីការតាមដានដំណើរការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ដើម្បីជួយធានាថា ពួកគេអាចទទួលបានជំនួយហិរញ្ញវត្ថុ ក្នុងអំឡុងពេលជំងឺរាត្បាតកូវីដ-១៩ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)។

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលជំនាញទន់ សម្រាប់កម្មករ-និយោជិតដែលត្រូវបានព្យួរការងារ ដើម្បីកែលម្អជំនាញទំនាក់ទំនង និងការចរចារបស់កម្មករ-និយោជិត ការធ្វើការងារជាក្រុម ការដោះស្រាយវិវាទ និងចំណេះដឹងអំពីច្បាប់ និងសិទ្ធិការងារ (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០

រដ្ឋាភិបាល បន្តអនុវត្តវិធានការផ្អាក KTV និងក្លឹបកម្សាន្ត ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់រលកបន្ទាប់នៃការរាតត្បាតនៃវីរុសកូរ៉ូណា (ប្រភព៖ ខ្មែរថាមស៍)។

ក្រសួងអប់រំ យុវជន និងកីឡា បានច្រានចោលលិខិត ដែលប្រកាសថា គ្រឹះស្ថានសិក្សា និងសាលារៀនទាំងអស់ក្នុងប្រទេសកម្ពុជា នឹងបើកដំណើរការឡើងវិញនៅថ្ងៃនេះ ថាជាព័ត៌មានក្លែងក្លាយ (ប្រភព៖ ខ្មែរថាមស៍)។

ច្បាប់ស្តីពី“ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (State of emergency)” ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋស្តីទី​លោក សាយ ឈុំ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០

ទូរទស្សន៍ជាតិកម្ពុជា ២ (TVK2​) នឹងបន្តតួនាទីរបស់ខ្លួន ក្នុងការផ្តល់ការគាំទ្រផ្នែកអប់រំពិសេស ទោះបីជា ជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានបញ្ចប់ក៏ដោយក្តី (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានឯកជនផ្អាកការបង់ភាគទានរយៈពេល ៦ខែ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ ​២០២០ ទៅដល់បេឡាជាតិ​របប​សន្ដិសុខ​សង្គម (ប្រភព៖ ភ្នំពេញប៉ុស្តិ៍ [ខ្មែរ])

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ចប់ការពិនិត្យសុខភាពកម្មកររោងចក្រ ដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយចូលបម្រើការងារវិញថា ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី នោះឡើយ  (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])។

រដ្ឋាភិបាល​កម្ពុជា​ នឹង​ពន្យារពេល​ជ្រើសរើស​មន្ត្រី​ថ្មី​ជា​បណ្ដោះអាសន្ន (ប្រភព៖ ខ្មែរថាមស៍)។

កម្មវិធីសិក្សា Think! Think! តាមប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃ ត្រូវបានដាក់ឱ្យដំណើរការដោយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

ក្រុម​ប្រឹក្សា​មូស្លីម ​ហាមឃាត់​ការ​ប្រមូល​ផ្តុំ​ក្នុង​អំឡុង​ពេល​បុណ្យ​រ៉ាម៉ាដាន (ប្រភព៖ ខ្មែរថាមស៍)។

​កម្មវិធីអប់រំតាមវិទ្យុ​ សម្រាប់​សិស្ស​ជនជាតិដើមភាគតិច​ (ប្រភព៖ ខ្មែរថាមស៍)។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា មិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អ ដោយរដ្ឋាភិបាល (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

ការលើកលែងពន្ធរយៈពេលបីខែ សម្រាប់សណ្ឋាគារ ផ្ទះសំណាក់ (ប្រភព៖ ខ្មែរថាមស៍)

កម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធឺណិត (E-Learning) ត្រូវចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ (ប្រភព៖ ខ្មែរថាមស៍)

ប្រៃសណីយ៍កម្ពុជា ប្រកាសផ្អាកការទទួលបញ្ញើអន្តរជាតិ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ (ប្រភព៖ ខ្មែរថាមស៍)។

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០

រដ្ឋបាលរាជធានីភ្នំពេញ  បានរៀបចំសាលារៀនចំនួន ៣៧ ដែលមាន ៦៩៩ បន្ទប់ សម្រាប់ឱ្យកម្មករ-កម្មការិនី ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេវិលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ។ (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ [ខ្មែរ])

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០

រដ្ឋាភិបាល ពន្យារពេលការបិទសាលារៀន “រហូតដល់មានការជូនដំណឹងជាថ្មី” ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ-១៩។ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០

សមាជិកព្រឹទ្ធសភាទាំងអស់ គាំទ្រច្បាប់ស្តីពី“ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន”។ (ប្រភព៖ ខ្មែរថាមស៍)

ការធ្វើចត្តាឡីស័កជាកាតព្វកិច្ច ដើម្បី ទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០

រដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ចប់សុពលភាព ​សេចក្តីសម្រេច​ស្តីពី​ការដាក់កំហិតលើការធ្វើដំណើរ​ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត ​ចាប់ពី​ម៉ោង​ ៦:០០ ​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០​។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបន្ត ១) ការអនុវត្តវិធានការរឹតបន្តឹងលើការធ្វើដំណើរមិនឱ្យជនបរទេសដែលមកពីប្រទេស បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជា; ២) ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក និងទិដ្ឋាការនៅពេលមកដល់; ៣) តម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រ៉ងសុខភាព សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា។ (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានដាក់ចេញនូវពិធីសារថ្មីស្តីពីការចាត់ចែងសពអ្នកជំងឺកូវីដ-១៩ ត្រូវតែបូជា ឬបញ្ចុះភ្លាមៗ ដើម្បីការពារការរីករាលដាលនៃមេរោគ។ (ប្រភព៖ ខ្មែរថាមស៍)

ក្រសួងសុខាភិបាល បានស្នើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់វិធានការចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលមកប្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០

ក្រសួងទេសចរណ៍ បានចេញ សេចក្តីណែនាំស្តីពីវិធានការការពារចម្លងវីរុសកូវីដ-១៩ សម្រាប់អាជីវកម្មទីលានវាយកូនគោល។ (ប្រភព៖ ក្រសួងទេសចរណ៍)

ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០

ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន ធ្វើការប្រឡងតាមប្រព័ន្ធអ៊ីនធឺណិត ដែលការប្រឡងត្រូវធ្វើឡើង ស្របតាមស្តង់ដាររបស់ក្រសួង។ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០

រដ្ឋាភិបាល ​តម្រូវ​ឱ្យ​មានការធ្វើចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ ដោយ​មិន​មាន​ប្រាក់​ឈ្នួល​ដល់​កម្មករ កម្មការិនី ដែល​ទទូច​ចង់​ធ្វើ​ដំណើរ​ពី​លំនៅឋាន ​ទៅ​ខេត្ត​ផ្សេង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ (ប្រភព៖ ខ្មែរថាមស៍)

រដ្ឋាភិបាល​ បាន​ដាក់​កំហិត​លើ​ការ​ធ្វើ​ដំណើរ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាលនៃ​ជំងឺ​កូវីដ-១៩។ ការហាមឃាត់ការធ្វើដំណើរនេះ រួមមាន ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ការដាក់កំហិតនេះ ត្រូវបានលើកលើងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ត្រូវបានអនុញ្ញាត ប៉ុន្តែកំណត់ចំនួនមនុស្សមិនឱ្យលើសពី ៤ (បួន) សម្រាប់ករណីនីមួយៗ។ បទបញ្ជានេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការពន្យារពេលរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា [ខ្មែរ])

រាល់ការចូលមកប្រទេសកម្ពុជា គឺតម្រូវឱ្យមានការធ្វើចត្តាឡីស័ក នៅតាមទីតាំងដែលបានកំណត់ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី៧ ខែមេសា ២០២០

ក្រសួងអប់រំ យុវជន និងកីឡា ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តស្តីពីការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា [ខ្មែរ])

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២០។ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [ខ្មែរ])

ក្រសួងទេសចរណ៍ ស្នើដល់ ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តស្តីពីការចាត់វិធានការបិទអាជីវកម្មសុខភាព និងស្ប៉ា ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ (ប្រភព៖ ក្រសួងទេសចរណ៍ [ខ្មែរ])

រដ្ឋាភិបាល​កម្ពុជា ​ប្រកាសវិភាជន៍​ថវិកា​បន្ថែម​ ចំនួន ​៤៧៥​លាន​ដុល្លារអាមេរិក ​ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ-១៩។ (ប្រភព៖ Fresh News)

កម្មករ​ដែល​ត្រូវ​បាន​​បញ្ឈប់​ពី​ការងារ ​ទទួល​បាន ៧០ដុល្លារអាមេរិក សម្រាប់ម្នាក់ៗ​ ក្នុង​មួយ​ខែ​ពី​រដ្ឋាភិបាល។ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញវិធានការឱ្យកសិករអនុវត្តតាម ដើម្បីជំរុញការដាំដុះដំណាំស្រូវ ក្នុងរដូវវស្សាខាងមុខនេះ។ វិធានការនេះរួមមាន ការជំរុញការអភិវឌ្ឍគុណភាពដំណាំ ការបំពេញតម្រូវការទីផ្សារ ការទទួលបានការគ្រប់គ្រងសត្វល្អិត ការចែកចាយគ្រាប់ពូជ និងការបង្កើនទិន្នផលបសុសត្វ និងមច្ឆជាតិ។ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០

អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីណែនាំ ដល់នាយកដ្ឋាននគរបាល នាយកដ្ឋានជំនាញក្រោមឱវាទ និងនគរបាលខេត្តទាំងអស់ រៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅតាមទីតាំងក្រោមបញ្ជាការរបស់ខ្លួន ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង​អនុញ្ញាត​ឱ្យមានតែការ​ជួប​ជុំ​គ្រួសារ​តែ​ប៉ុណ្ណោះ។ វិធានការ​នេះ ​គឺ​ដើម្បី​ធានា​សន្តិសុខ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃជំងឺកូវីដ-១៩។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)

រដ្ឋាភិបាលបានផ្អាកការនាំចេញត្រី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានស្ថិរភាពការផ្គត់ផ្គង់ក្នុងស្រុក ក្នុងអំឡុងពេលផ្ទុះឡើងនៃកូវីដ-១៩។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)

ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដោយអំពាវនាវឱ្យហាងកាត់សក់ និងម្ចាស់សេវាពាក់ព័ន្ធផ្សេងៗទៀត អនុវត្តវិធានការប្រុងប្រយ័ត្នបន្ថែមទៀត រួមទាំងការពាក់ឧបករណ៍ការពារ ការសម្អាតនិងអនាម័យឱ្យបានត្រឹមត្រូវ និងរក្សាចម្ងាយសុវត្ថិភាពពីគ្នាទៅវិញទៅមក។ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ]); និងបានណែនាំ អ្នកបើកបរដែលដឹកជញ្ជូនមនុស្សលើសពី ១០នាក់ក្នុងពេលតែមួយ (រថយន្ត Bus និង រថយន្ត Mini Bus) អនុវត្តវិធានការ រួមទាំងការធានាឱ្យមានខ្យល់ចេញចូលត្រឹមត្រូវ ដោយការបើកបង្អួចជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដោយតម្រូវឱ្យអ្នកដំណើរពាក់ម៉ាស និងទឹកអាល់កុលលាងដៃ ឬជែលអាល់កុល។ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ [ខ្មែរ])

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ [ខ្មែរ])

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០

ក្រសួងអប់រំ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា [ខ្មែរ])

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ថវិកាដែលត្រូវបានវិភាជន៍ប្រហែលពី ៨០០លាន ទៅ ២ ពាន់លានដុល្លារអាមេរិកនៃកញ្ចប់ថវិកាជំនួយ នឹងត្រូវបានផ្តល់ឱ្យតែអាជីវកម្មដែលបានចុះបញ្ជីស្របច្បាប់ និងត្រូវបានផ្ទៀងផ្ទាត់ជាផ្លូវការ។ (ប្រភព៖ ខ្មែរថាមស៍)

រដ្ឋសភា កំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប្រសិនបើប្រទេសស្ថិតក្នុងគ្រោះថ្នាក់ ជាពិសេសក្នុងអំឡុងពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)

ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល បានចេញចំណាត់ការ ការលើកលែងពន្ធអប្បបរមារយៈពេលបីខែ សម្រាប់វិស័យអាកាសចរណ៍ និងការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ សម្រាប់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍៖

  • ការលើកលែង​ការបង់ពន្ធ​អប្បបរមា​ ១០​ភាគរយ ​ត្រូវអនុវត្ត​ចាប់ពី​ខែ​មីនា​រហូត​ទៅដល់​ខែឧសភា ឆ្នាំ​ ២០២០ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​។
  • ​ក្រុមហ៊ុន​អាកាសចរណ៍​ ត្រូវបានអនុញ្ញាតឱ្យ​រៀបចំផែនការសងបំណុល (Debt Repayment Plans) ​ជាការសងបណ្តាក់ ​ក្រោយពី​រយៈពេល​ពន្យារជាបណោ្តះអាសន្ន​នេះ​។
  • ចំពោះវិស័យទេសចរណ៍ ដែលមានសិទ្ធិទទួលបានការលើកលែងការបង់ពន្ធ​គ្រប់​ប្រភេទ​រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារ​អាកាសចរណ៍​ដែល​ចុះ​បញ្ជី​នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  • វិធានការ​នេះ មានប្រសិទ្ធភាព ​សម្រាប់​ទីតាំងភូមិសាស្ត្រ រួមមាន ​ទីក្រុង​ភ្នំពេញ ខេត្ត​សៀមរាប ព្រះសីហនុ​ កែប កំពត ក្រុង​បាវិត និង​ប៉ោយប៉ែត។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋាភិបាល ទិញម៉ាសចំនួន ៥,២លានម៉ាស សម្រាប់ចែកចាយទូទាំងប្រទេស ក្នុងនោះម៉ាសចំនួន ៤លាន នឹងត្រូវបញ្ជាទិញពីបរទេស ខណៈម៉ាសចំនួន ១,២លាន ទៀត នឹងត្រូវបានបញ្ជាទិញនៅតាមរោងចក្រឯកជននៅខេត្តព្រះសីហនុ។ (ប្រភព៖ ខ្មែរថាមស៍)

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ [ខ្មែរ])

រដ្ឋាភិបាល បានផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាបាននូវចីរភាពនៃការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេស។ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ; ក្រសួងពាណិជ្ជកម្ម [ខ្មែរ])

តេស្តរកកូវីដ-១៩ និងឱសថ គ្មានលេខបញ្ជិកា និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ដែលត្រូវបានដាក់លក់នៅលើទីផ្សារ នឹងត្រូវបានរឹបអូស ហើយអ្នកលក់និងផ្សព្វផ្សាយតេស្តរកកូវីដ-១៩ គ្មានបញ្ជិកា នឹងត្រូវបានផ្តន្ទាទោស។ (ប្រភព៖ ខ្មែរថាមស៍; ក្រសួងសុខាភិបាល [ខ្មែរ])។

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល បានដាក់វិធានការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក (e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival)  ជូនជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ក្នុងរយៈពេលមួយខែ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី៣០ ខែមីនា។ (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធឺណិត រក្សាតម្លៃសមរម្យលើមុខទំនិញ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួង នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនឱកាសនិយម ដែលឆ្លៀតយកចំណេញ តាមរយៈការដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។ (ប្រភព៖ ក្រសួងពាណិជ្ជកម្ម [ខ្មែរ])

ក្រសួងមហាផ្ទៃ ជម្រាបដល់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តស្តីពីការចាត់វិធានការសមស្រប ដើម្បីគ្រប់គ្រងបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។ (ប្រភព៖ ក្រសួងមហាផ្ទៃ [ខ្មែរ])

ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

រថយន្តក្រុង សេវាកម្មតាក់ស៊ីតាមផ្លូវទឹក នឹងត្រូវបិទជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ (ប្រភព៖ ខ្មែរថាមស៍)

ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំស្តីពីការបិទហាងបៀរហ្គាឌិន នៅទូទាំងប្រទេសកម្ពុជា ដោយមិនមានកាលកំណត់។ (ប្រភព៖ ខ្មែរថាមស៍)

ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យមន្ត្រីក្រោមឱវាទក្រសួង ដើម្បីធ្វើការពីផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ។ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា [ខ្មែរ])

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជា ដាក់ដំណើការគេហទំព័រថ្មី https://covid19-map.cdcmoh.gov.kh  ដើម្បីផ្តល់ព័ត៌មានចុងក្រោយបំផុត អំពីជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ (ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង/ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល ​គ្រោង​នឹង​ប្រើប្រាស់​បន្ទប់​រៀននៃសាលារៀន នៅ​ទូទាំង​ប្រទេស ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩។ (ប្រភព៖ កោះសន្តិភាព ប្រចាំថ្ងៃ [ខ្មែរ])

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យពលករទេសន្តប្រវេសន៍ដែលវិលត្រឡប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ដើម្បីធ្វើការចត្តាឡីស័កនៅផ្ទះ រយៈពេល ១៤ថ្ងៃ និង ពិនិត្យតាមដានសុខភាពជាប្រចាំ។ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ [ខ្មែរ])

ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០

ការ​ធ្វើដំណើរ​របស់អ្នកដំណើរជនជាតិ​វៀតណាម​ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា និងអ្នកដំណើរជនជាតិ​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម ​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវអាកាស ​នឹង​ត្រូវ​ផ្អាក ​ចាប់​ពី​ម៉ោង ២៣:៥៩ នាទី ​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០២០។ (ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល បានចេញសេចក្តីណែនាំ មិនអនុញ្ញាតឱ្យមានអ្នកពីខាងក្រៅ ចូលសួរសុខទុក្ខជួបសាច់ញាតិ ដែលជាអ្នកជាប់ឃុំក្នុងពន្ធនាគារដោយផ្ទាល់ឡើយ។ (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ [ខ្មែរ])

រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ដែល​ដឹកនាំ​ដោយសម្តេចតេជោនាយក​រដ្ឋមន្ត្រី។ (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ [ខ្មែរ])

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០

ក្រសួងសុខាភិបាល បានជូនព័ត៌មានស្តីពីការបង្វែរសណ្ឋាគារផ្កាយ៥ The Great Duke (ប្រភព៖ Fresh News and ក្រសួងសុខាភិបាល [ខ្មែរ]) និងអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (រស្មីកម្ពុជា [ខ្មែរ]) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល បានប្រកាសអំពីការបិទនូវការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ]), ការផ្អាកការប្រគុំតន្ត្រីនៅតាមទីធ្លាសាធារណៈ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ]), ការបិទ KTV និងរោងភាពយន្ត (ប្រភព៖ រស្មីកម្ពុជា [ខ្មែរ]), ក្លឹបកម្សាន្ត ព្រះបរមរាជវាំង និងសារមន្ទីរ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ]) នៅទូទាំងប្រទេស។

កម្មវិធីប្រគុំតន្រ្តីនៅតាមទីធ្លាសាធារណៈ ត្រូវបានផ្អាក (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មិនផ្តល់ការធ្វើតេស្តរកជំងឺកូវីដ-១៩ ហើយសម្រាប់អ្នកដែលគិតថា ខ្លួនអាចឆ្លងមេរោគ គួរតែទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ និងមណ្ឌលសុខភាពនៅខេត្តរៀងៗខ្លួន។(ប្រភព៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា)

ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យក្រសួង ស្ថាប័នហិរញ្ញវត្ថុ និងសាធារណៈជនធ្វើការទូទាត់ដោយគ្មានសាច់ប្រាក់ តាមរយៈប្រព័ន្ធអេឡិចត្រូនិក តាមដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)

ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០

ក្រសួងការបរទេស អនុញ្ញាតឱ្យមន្ត្រីក្រោមឱវាទក្រសួង ធ្វើការពីផ្ទះ តាមរយៈប្រព័ន្ធអនឡាញ។ (ប្រភព៖ វិទ្យុបារាំងអន្តរជាតិ [ខ្មែរ])

ក្រសួងសុខាភិបាល អំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចូលរួមជាមួយក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

ក្រសួងសុខាភិបាល ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត  ដើម្បីរៀបចំបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរាជធានី-ខេត្តរបស់ខ្លួន ដោយមានសមាសភាពពីស្ថាប័ន មន្ទីរពាក់ព័ន្ធជុំវិញខេត្ត។ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល បានចេញសារាចរណែនាំ ដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជា៖

  • សូមកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
  • មន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃក្រសួង និងស្ថាប័នរដ្ឋទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
  • មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជា ដែលវិលត្រឡប់មកពីបណ្តាប្រទេសនៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ (គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ) (ប្រភព៖ គេហទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោនាយករដ្ឋមន្ត្រី , ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល​ ចាត់វិធានការដាក់បម្រាមផ្អាកមិនឱ្យជនបរទេស ដែលមកពី​ប្រទេស ​អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ អាមេរិក និង​បារាំង​ចូល​មកក្នុងប្រទេសកម្ពុជា។ (ប្រភព៖ ក្រសួងសុខាភិបាល [ខ្មែរ])

ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០

រដ្ឋាភិបាល​កម្ពុជា វិភាជន៍ថវិកាប្រមាណ ២ ពាន់​លាន​ដុល្លារអាមេរិក ​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច បង្កឡើង​ដោយជំងឺ​កូវីដ-១៩។(ប្រភព៖ វិទ្យុសំឡេងសហរដ្ឋអាមេរិក)

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០

ក្រសួង​ហិរញ្ញវត្ថុ​ វិភាជន៍ថវិកាចំនួន ​៣០​លាន​ដុល្លារអាមេរិក សម្រាប់ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-​១៩។(ប្រភព៖ វិទ្យុសំឡេងសហរដ្ឋអាមេរិក)


សូមចុចលើតំណភ្ជាប់នេះ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាភាសាខ្មែរ។

ព័ត៌មានទំនាក់ទំនង៖