កូវីដ-១៩ នៅកម្ពុជាក្នុងឆ្នាំ២០២១

ទំព័រនេះធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ នៅកម្ពុជាក្នុងឆ្នាំ២០២១

២៩​ វិច្ឆិកា ២០២១

ក្រសួង​សុខា​ភិបាល​ បានសម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លង​កាត់​ប្រទេស​ចំនួន​១០ នៅ​ទ្វីប​អាហ្វ្រិក​ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​១០​ ក្នុង​អំឡុង​ពេល​៣​សប្ដាហ៍។ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

២៧​ វិច្ឆិកា ២០២១

ក្រសួង​សុខា​ភិបាល​ បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ ជូន​ដំណឹង​ដល់​សាធារណជន​ ពី​មេរោគ​កូវីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី​ ឈ្មោះ​ថា​ «អូ​មី​ក្រុង​» ដែល​បាន​រក​ឃើញដោយ​ អង្គ​ការ​សុខ​ភាព​ពិភព​លោក​ ​ក្នុង​ប្រទេស​អាហ្វ្រេក​ខាង​ត្បូង​។ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

១៧​ វិច្ឆិកា ២០២១

ក្រសួងអប់រំ យុវជន និងកីឡា​ បាន​ចេញសេច​ក្ដី​ណែ​នាំ ពី​វិធាន​ការ​សុខភាព​ និង​សុវត្ថិ​ភាព​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ សម័យ​ប្រឡង៖​ ២៧​ ធ្នូ ២០២១។ ​(ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)​​

១៦​ វិច្ឆិកា ២០២១

ក្រសួង​សុខា​ភិបាល បាន​ចេញ​សេច​ក្ដី​សម្រេច​លើ​លក្ខ​ខណ្ឌ​ធ្វើ​ដំណើរ​ថ្មី​សម្រាប់​អ្នក​ដំណើរ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តា​ឡីស័ក។​ (ប្រភព៖ ក្រសួង​សុខា​ភិបាល)​​

១៥​ វិច្ឆិកា ២០២១

ក្រសួង​ទេស​ចរណ៍ បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ អនុញ្ញាត​ឲ្យ​ទេសចរ​អន្តរ​ជាតិ និង​អ្នក​ដំណើរ​ ដែល​បាន​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ពេញ​លេញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក។​ (ប្រភព​៖ ក្រសួង​ទេស​ចរណ៍)

១៣ កញ្ញា ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីគោលការណ៍ប្រតិបត្តិស្ដង់ដារសម្រាប់ការបង្រៀន និងរៀនតាមបណ្ដុំ សម្រាប់សាលារដ្ឋ និងឯកជន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

០៩ កញ្ញា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសម្រេចបន្តផ្អាកសកម្មភាពការងារមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យបើកឡើងវិញចំពោះសាលារដ្ឋ និងឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ នៅភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៨ កញ្ញា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ (ប្រភព៖ ក្រសួងសុខាភិបាល)។

០៦ កញ្ញា ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩(អាស្ត្រាហ្សេនីកា)ដូសជំរុញឬដូសទី៣ សម្រាប់ថ្នាក់ដឹកនាំក្រសួងនិងបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡា (ថ្នាក់ជាតិ)ដែលបានចាក់វ៉ាក់សាំងកូវីសេល ដូសទី១ និងដូសទី២រួច​រាល់ (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការក្រើនរំលឹកដល់ពលរដ្ឋអាយុពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលកុមារ និងយុវជនអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនៅក្នុងរាជធានីភ្នំពេញដើម្បីមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៣ កញ្ញា ២០២១

ក្រសួងផែនការ និងសាសនាបានចេញសេចក្តីណែនាំស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទាន (ប្រភព៖ ក្រសួងផែនការ និងសាសនា)។

០១ កញ្ញា ២០២១

ក្រសួងសុខាភិបាលបានចេញការអនុញ្ញាតឱ្យសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ_និងខេត្តសៀមរាបទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩​ កម្រិតស្រាល (ប្រភព៖ ក្រសួងសុខាភិបាល)

៣១ សីហា ២០២១

ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្ដីណែនាំស្ដីពីការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់សាលារៀនរដ្ឋនិងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យទាប (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្រ្តាហ្សេនីកា)​ ដូសជំរុញជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១ និងទឺ២ រួចរាល់ (ប្រភព៖ ក្រសួងសុខាភិបាល)។

៣០ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញលក្ខខណ្ឌចាំបាច់ក្នុងការស្នើរអនុញ្ញាតផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅតាមផ្ទះ (ប្រភព៖ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្កការបិទខ្ទប់លំនៅឋានអ៊ូស៊ាណា ស្ថិតភូមិសំរោងទាវ និងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី (Delta)​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

២៨ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ«ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩»​ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួល និងកំណត់គោលរបបឧបត្ថម្ភសម្រាប់លើកទឹកចិត្តក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ (ប្រភព៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)។

២៦ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្កការបិទខ្ទប់កំណាត់ផ្លួវលេខ ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញដែលមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

២៥ សីហា ២០២១
រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាស ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ(ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពីការដាក់វិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ កុមារ និងយុវវ័យអាយុចាប់ពី១២ ឆ្នាំដល់១៨ឆ្នាំ ដែលខកខានមិនទាន់បានទទួលវ៉ាក់សាំង នៅភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។​

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹងស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៩ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទបញ្ចប់ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៦ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីភូមិសាស្រ្តដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព (ប្រភព៖ ក្រសួងសុខាភិបាលបានចេញ)។

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការជាតិ ក្រោមប្រធានបទ
“រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”  (ប្រភព៖ ក្រសួងសុខាភិបាល)។

១៥ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវបេតុង ទល់មុខខ្លោងទ្វារវត្តកៀនស្វាយក្នុង ស្ថិតនៅភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៤ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩​ (ប្រភព៖ ក្រសួងសុខាភិបាល)។

១១ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ (ប្រភព៖​ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានសេចក្តីសម្រេចស្តីពីការដាក់ចេញនូវវិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់នៃការឆ្លងរាលដាលជំងីកូវីដ១៩ បន្តអនុវត្តបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖រដ្ឋបាលរាជធានីភ្នំពេញ)។

០៩ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។

០៧ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញផ្សាយមគ្គុទេ្ទសក៍សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។

០៦ សីហា ២០២១

រាជរដ្ឋាភិបាលកម្ពុជា​ចេញសារាចរ ស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

០៥ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បិទខ្ទប់កំណាត់ផ្លូវលេខ ១១៣ ចន្លោះផ្លូវលេខ ២៣២ និងផ្លូវលេខ ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ (ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច បិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៤ សីហា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពី ការមិនគិតថ្លៃធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ​ (ប្រភព៖​ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា នៃរាជធានីភ្នំពេញ​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

០៣ សីហា ២០២១
រដ្ឋបាលរាជធានីភ្នំពេញបានចេញ​សេចក្តីសម្រេចអនុញ្ញាតឱ្យ ភោជនីយដ្ឋាន- អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញបានជាធម្មតា (ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ)។

០២ សីហា ២០២១

រដ្ឋបាលរាជធានីភ្នំពេញ​ចេញសេចក្តីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដោយសង្ស័យថាមានការពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta (ប្រភព៖ រដ្ឋបាលរាជធានី​ភ្នំពេញ)។

រដ្ឋបាលរាជធានីភ្នំពេញ​បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនសមាជិកគ្រួសារអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ របស់ថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ជាតិ (ប្រភព៖​ ក្រសួងមុខងារសាធារណៈ)។

៣០ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពី ការធានាបាននូវប្រក្រតីភាពនៃការដឹកជញ្ជូន ទំនិញក្នុងអំឡុងពេល នៃការអនុវត្ត វិធានការរដ្ឋបាល និងបម្រាមគោចរ នៅតាមបណ្តា រាជធានី-ខេត្ត (ប្រភព៖ ក្រសួងសុខាភិបាល)។

២៩ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញប្រកាសស្ដីពីការ ដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ (ប្រភព៖​ ក្រសួងសុខាភិបាល)។

២៨ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖​ រដ្ឋបាលរាជធានីភ្នំពេញ)

២៧ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញលិខិតទៅបណ្តាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ អាចស្នើសុំ​ការ​នាំចូល​វ៉ាក់សាំងកូវីដ-១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (ប្រភព៖​ សារព័ត៌មានថ្មីៗ)។

២៦ កក្កដា ២០២១
ក្រសួងសុខាភិបាលបានចេញលិខិតស្តីពី ការអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៣ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៨០ សសរ ស្តីពីការបង្កើត​អនុគណៈកម្មការ​ដឹកនាំការអនុវត្តច្បាប់​ចំណុះឲ្យគណៈកម្មការ​អន្តរក្រសួងដើម្បីប្រយុទ្ធ​នឹងជំងឹកូវីដ-១៩ (០៨០/០៧២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចស្តីពី ការបន្តដាក់ចេញនូវវិធានការណ៍រដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចុះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានីភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីត១៩ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

២២ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពី ការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ប្រភព៖ ក្រសួងសុខាភិបាល)។

២១ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចលេខ៣៥២ សខល ស្តីពី ការតែងតាំងសមាសភាពនៃរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការគ្រប់គ្រង ច្រកទ្វាចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ (ប្រភព៖​  ក្រសួងសុខាភិបាល)។

១៦ កក្កដា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៧៧សសរ ស្តីពីការបង្កើតក្រុមការងារដឹកនាំ និងប្រតិបត្តិលើការសិក្សា​ការចាក់វ៉ាក់សាំងកូវីដ-១៩ (០៧៧/០៧២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៥ កក្កដា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦៣) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជាបានចេញគោលការណ៍ណែនាំទូទៅរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

០៧ កក្កដា ២០២១

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចដាក់ឲ្យអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្តរហ័សរកវីរុសកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

០១ កក្កដា ២០២១

ក្រសួងសុខាភិបាល​បានចេញសេចក្តីសម្រេច លេខ៖៣១១សខល ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន និងក្រុមការងារចំណុះ អនុគណៈកម្មការគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

២៩ មិថុនា ២០២១

គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីត-១៩ (គ.ប.ក.) សេចក្តីណែនាំវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ (ប្រភព៖ គណៈប្រចាំការ នៃគ.ប.ក.)។

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំ អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១) (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

២៤ មិថុនា ២០២១

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេស និងរាជធានីភ្នំពេញ ទៅតាមជំហានកម្មវិធី និងទីតាំងដែលបានកំណត់ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

២៣ មិថុនា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ស្តីពី ការកំណត់ភូមិសាស្រ្ត ”តំបន់លឿងទុំ” ក្នុងសេចក្តីសម្រេច លេខ១៣៩​/២១ សសរ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ របស់ រដ្ឋបាលរាជធានីភ្នំពេញមកជា “តំបន់លឿង”​ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល (លើកទី៦២) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

២១ មិថុនា ២០២១

អយ្យការអមសាលាដំបូងខេត្តកោះកុងបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកនីតិវិធី​កោះហៅ និងការចូលឆ្លើយបំភ្លឺ (ប្រភព៖ ក្រសួងយុត្តិធម៌)។

២០ មិថុនា ២០២១

ក្រសួងក្រសួងសុខាភិបាលបានចេញ ប្រកាសលេខ ២៩៦ ស្តីពីការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយអនវុត្ត ជាជំហាន ដំបូង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ (ប្រភព៖ ក្រសួងក្រសួងសុខាភិបាល)។

១៩ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច លេខៈ​៧០ សសរ ស្តីពីការ​តែងតាំង​សមាសភាព នៃអនុគណៈ​កម្មការនានា ចំណុះឱ្យគណៈ​កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខៈ​២៩៣ សខល ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការតែងតាំងអ្នកនាំពាក្យនៃគណៈកម្មកាអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេច លេខៈ២៩៥សខល. ស្តីពី ការតែងតាំងសមាសភាពលេខាធិការដ្ឋាន របស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ (ប្រភព៖ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចលេខៈ១៦០/២១សសរ ស្តីពី ការដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាក ជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឫអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឫ ការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៧ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច លេខៈ៦៩សសរ ចុះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១  ស្តីពី សមាសភាព និង ការរៀបចំនិងការ ប្រព្រឹត្តទៅ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៥ មិថុនា ២០២១

រដ្ឋបាលរាជធានីភ្នំពេញបានចេញផែនការលេខៈ០១១/២១ផ.ក ស្តីពី វិធានការគ្រប់គ្រងការរីករាលជំងឺកូវីដ-១៩ តាមបណ្តារោងចក្រ-សហគ្រាស នៅភូមិសាស្ត្ររាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៤ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖​ រាជរដ្ឋាភិបាលកម្ពុជា)។

១៣ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១១ មិថុនា ២០២១

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រាបជូន អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្តីពីការក្រើនរំលឹកបន្ថែមដើម្បីពង្រឹងការ ត្រួតពិនិត្យសុខភាពអ្នកដំណើរចូលកម្ពុជា ដោយធ្វើតេស្តអង់ទីហ្សែនរហ័ស (ប្រភព៖ ក្រសួងសុខាភិបាល)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែម ស្តីពី ការឹតបន្តឹងកាអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាព មុខរបរ ឫអាជីវកម្ម និង ការជួបជុំ ឫការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១០ មិថុនា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពអាសយដ្ឋានស្នាក់នៅបច្ចុប្បន្នរបស់កម្មករ និយោជិត ជូនអាជ្ញាធរសមត្ថកិច្ច (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៩ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតស្តីពី ការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភក្រោម «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបទិខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ ឬគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-19 និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមស្តីពី ការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីនៅកម្ពុជា (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្តស្តីពី ការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត (ប្រភព៖​ ក្រសួងមហាផ្ទៃ)។

៦ មិថុនា ២០២១

រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង និងកម្មករ កម្មការិនី នៅក្រុងតាខ្មៅ និងតាមទីប្រជុំជនក្នុងស្រុកទាំង១០ នៃខេត្តកណ្តាល (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)

៣ មិថុនា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបន្ថែមសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១ មិថុនា ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី​ការកំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ស្របតាមខ្លឹមសារមាត្រា៥ មាត្រា៦ មាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពី​ វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត (ប្រភព៖ ក្រសួងទេសចរណ៍)។

៣១ ឧសភា ២០២១

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ (ប្រភព៖ ក្រសួងទេសចរណ៍)។

២៤ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង (ប្រភព៖ ក្រសួងសុខាភិបាល)។

២១​ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦១) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

អភិបាលខេត្តកណ្ដាលបានចេញសេចក្តីសម្រេចស្តីពីការបន្ដអនុវត្តវិធានការរដ្ឋបាលកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិមួយចំនួននៅស្រុកអង្គស្នូល (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)។

២០ ឧសភា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឺកដល់រាជធានី-ខេត្តក្នុងការពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងការធ្វើចត្តាឡីស័កនៅមូលដ្ឋានរាជធានី-ខេត្ត​ (ប្រភព៖ ក្រសួងសុខាភិបាល)។

១៩ ឧសភា ២០២១​

ក្រសួងមុខងារសាធារណៈបានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមភារកិច្ចដល់ក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបាន ជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពីការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលិកល្មើសសេចក្ដីណែនាំ និងបំរាមគោចរ (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

១៤ ឧសភា ២០២១​

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

១៣ ឧសភា ២០២១

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពី យន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

១២ ឧសភា ២០២១

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានចេញសេចក្តីសម្រេចស្តីពី ការដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (ប្រភព៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍)។

ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់កម្មករនិយោជិតរោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

ក្រសួងមុខងារសាធារណៈបានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារពិនិត្យសំណុំឯកសារបេក្ខជនដែលត្រូវបានជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសុខាភិបាលឆ្នាំ២០២១ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងមុខងារសាធារណៈ)។

១១ ឧសភា ២០២១
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦០) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត (ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ)។

៨ ឧសភា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹក មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត ស្រុក-ខណ្ឌ ដើម្បីធានាឱ្យមានប្រក្រតីភាពក្នុងការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យសាធារណៈក្នុងស្ថានភាពដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង លេខ២២/២១ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សេចក្តីជូនដំណឹង លេខ២២/២១ ស្ដីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដែលបើកដំណើរការឡើងវិញក្រោយបញ្ចប់វិធានការបិទខ្ទប់ (ប្រភព៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

៧ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹង លេខ២១/២១ ស្ដីពីការពន្យារពេល នៃការលក់ និងទទួលពាក្យ ប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល២០២១​ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

៦ ឧសភា ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំរួមស្តីពី លក្ខណវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវសកម្មភាពអាជីវកម្ម/ផលិតកម្ម ដោយវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងវិធានការចាំបាច់ពេលបើកដំណើរការឡើងវិញ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការបន្តផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេលប្រាំពីរថ្ងៃគិតចាប់ពីម៉ោងសូន្យនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

៥ ឧសភា ២០២១

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

៤ ឧសភា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពី ការអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំងមានសិទ្ធិទទួលពិនិត្យ ថែទាំ​ និងព្យាបាលអ្នកជំងឺកូវីដ​-១៩ រួមមាន មន្ទីរពេទ្យសង់ត្រាល់ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ (ប្រភព៖ ក្រសួងសុខាភិបាល)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

៣ ឧសភា​ ២០២១

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីសម្រេច លេខ៤៤/២១ ស្ដីពីការបង្កើតគណៈកម្មការ ដើម្បីអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ត្រនានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្រ្តក្រុងតាខ្មៅ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១ ឧសភា ២០២១

ក្រសួងសុខាភិបាល បានជូនដំណឹងស្តីពីការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់រួមមាន មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភពដែលទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ពីក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២៩ មេសា ២០២១

ក្រសួងការពារជាតិ បានដាក់ចេញផែនការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងការពារជាតិ)។

២៨ មេសា ២០២១

ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពឆ្លងដែនដោយខុសច្បាស់ និងការលួយលាក់នាំជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់ (ប្រភព៖ ក្រសួងមហាផ្ទៃ)។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកសម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលស្ថិតក្នុង«តំបន់លឿង» (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី គោលការណ៍អនុវត្ថចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុង«តំបន់លឿង» នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២៧ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការហាមឃាត់ការធ្វើដំណើរចូលមកប្រទេសកម្ពុជាមួយរយៈរហូតដល់មានការជូនដំណឹងជាថ្មីចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេលបីសប្តាហ៍មុនចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញជា «តំបន់ក្រហម»​ «តំបន់លឿងទុំ» និង«តំបន់លឿង» ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២៦ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានចេញសេចក្តីណែនាំដល់គណៈអ៊ីមុាំរាជធានី-ខេត្តទូទាំងប្រទេសស្តីពី ការត្រៀមស្មារតី និងសម្ភារៈចាំបាច់ដើម្បីរៀបចំបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ-១៩ (ប្រភព៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា)។

២៥ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី​ ការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញរហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស (ប្រភព៖ ក្រសួងទេសចរណ៍)។

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

២៣​ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់ (ប្រភព៖ ក្រសួងសុខាភិបាល)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការប្រមូលសំណាកតេស្តរកវីរុសកូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត «តំបន់ក្រហម» នៅរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។

២២ មេសា ២០២១

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពី ការអនុញ្ញាតដល់ម្ចាស់សេវាព្យាបាលឯកជនស្របច្បាប់ទាំងអស់ អាចលក់ឱសថចាំបាច់ជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហម អំឡុងពេលបិទខ្ទប់ (ប្រភព៖ ក្រសួងសុខាភិបាល)។

២០ មេសា ២០២១

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសស្តីពី ការដាក់ឱ្យប្រើប្រាស់ទីផ្សារអនឡាញក្រសួងពាណិជ្ជកម្មសម្រាប់លក់គ្រឿងឧបភោគបរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)។

១៩ មេសា ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពី វិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ចីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។

១៨ មេសា ២០២១

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ស្តីពីការបន្តបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ៨ថ្ងៃបន្តទៀតរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។

សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។