សាវតារ 

មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម (UICC) ត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ក្រោមការគាំទ្រពី GIZ អាឡឺម៉ង់ ដែលផ្តល់ជំនួយការបច្ចេកទេសក្នុងការអភិវឌ្ឍក្របខ័ណ្ឌស្ថាប័នដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC ។ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC ក្រោមការជួយជ្រោមជ្រែងពីថ្នាក់គ្រប់គ្រងសាកលវិទ្យាល័យ បានរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំងដែលអាចប្រើប្រាស់ចំណេះដឹង និងជំនាញរបស់សាស្ត្រាចារ្យ និងនិស្សិតក្នុងជំនាញសិក្សាវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលមានដូចជា ការកែច្នៃចំណីអាហារ កសិកម្ម វិទ្យាសាស្ត្រសត្វ បច្ចេកវិទ្យាព័ត៌មាន វិស្វកម្មសំណង់ស៊ីវិល និងអគ្គិសនី អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម ដើម្បីធ្វើការងារស្រាវជ្រាវផ្ទេរបច្ចេកវិទ្យាទៅវិស័យឯកជននៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ 

សកម្មភាពចម្បងរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC 

មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC បានផ្តួចផ្តើមផ្តល់សេវាកម្មផ្ទេរបច្ចេកវិទ្យា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ ដើម្បីទទួលបាននូវគុណសម្បត្តិប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារអន្តរជាតិ។ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC ជាធម្មតាអនុវត្តវិធីសាស្រ្តផ្ទេរបច្ចេកវិទ្យាផ្អែកលើតម្រូវការ ខណៈពេលដែលការផ្ទេរបច្ចេកវិទ្យាផ្អែកលើការផ្គត់ផ្គង់ត្រូវបានធ្វើឡើងដោយយោងទៅតាមលទ្ធភាពទទួលបានមូលនិធិពីរដ្ឋាភិបាល និងម្ចាស់ជំនួយ។ 

មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC ធ្លាប់បានអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រប់គ្រងចំនួនមួយ និងគម្រោងផ្ទេរបច្ចេកវិទ្យាចំនួន៤ រួមមាន៖ 

១) កម្មវិធីបណ្តុះបណ្តាលលើប្រធានបទ ឧត្តមភាពសេវាកម្មអតិថិជន សម្រាប់ក្រុមហ៊ុន MSP Development Co Ltd 

) បច្ចេកវិទ្យារំលាយម្សៅសណ្តែកសៀងចូលទៅក្នុងទឹកសម្រាប់ក្រុមហ៊ុន MLH 

) បច្ចេកវិទ្យាចម្រាញ់ប្រេងពីរមៀតសម្រាប់ក្រុមហ៊ុន Borane Care 

) សេវាកម្មប្រឹក្សាបច្ចេកទេសដើម្បីស្វែងរកអ្នកផ្គត់ផ្គង់រសជាតិក្រូចឆ្មារ និងជីអង្កាម និងរបៀបលាយរសជាតិទាំងនោះជាមួយទឹកសម្រាប់សហគ្រាស វី ជី 

) ការធ្វើតេស្តញាណនៃផលិតផលម្សៅសណ្តែកសៀងសម្រាប់ក្រុមហ៊ុន MLH 

ដើម្បីគាំទ្រមុខងារស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC បានរៀបចំសាស្ត្រាចារ្យជាអ្នកស្រាវជ្រាវ និងនិស្សិតជាបុគ្គលិកស្រាវជ្រាវដែលធ្វើការក្រោមការត្រួតពិនិត្យរបស់អ្នកគ្រប់គ្រងគម្រោង ដើម្បីអនុវត្តគម្រោងផ្ទេរបច្ចេកវិទ្យា។ 

ភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ 

មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC សហការជាមួយអង្គការមូលនិធិអាស៊ី ក្រោមភាពជាដៃគូជាមួយកម្មវិធីពន្លកចំណេះ ដើម្បីអនុវត្តកម្មវិធីផ្ទេរបច្ចេកវិទ្យាដែលជំរុញដោយផ្អែកលើការផ្គត់ផ្គង់ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលជាវិធីសាស្ត្រមួយផ្សេងទៀតក្រៅពី ការផ្ទេរបច្ចេកវិទ្យាដែលផ្អែកលើតម្រូវការ ដែលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC បានអនុវត្តសកម្មភាពស្រាវជ្រាវ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ ដោយប្រើរចនាសម្ព័ន្ធអង្គការចាត់តាំងដែលមានស្រាប់ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ UICC ប្តេជ្ញាខិតខំអភិវឌ្ឍការអនុវត្តកសិកម្មល្អមួយក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ ស្តង់ដារផលិតផលកែច្នៃចំនួនបី នៅក្នុងវិស័យជ្រក់បន្លែ វិស័យប្រហិតសាច់ និងវិស័យគុយទាវ និងគេហទំព័រឌីណាមីកមួយដើម្បីផ្សព្វផ្សាយបណ្តុះបណ្តាលដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ការលក់រាយ និងវិស័យទេសចរណ៍ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្តាលការគ្រប់គ្រង និងបច្ចេកវិទ្យា។  

សូមចុចលើ តំណនេះ សម្រាប់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB)។