ដៃគូសហការ
ថវិកាគំាទ្រកិច្ចសហការគឺជាយុទ្ធសាស្រ្តភាពជាដៃគូ ដែលផ្តល់ឪកាសដល់ស្ថាប័នស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងស្ថាប័នផ្សេងៗ ដើម្បីអនុវត្តសកម្មភាព (ការស្រាវជ្រាវ ការផ្សព្វផ្សាយ ឬការពិភាក្សា) នៅកម្រិតថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ។ ថវិកាគំាទ្រកិច្ចសហការ នឹងគំាទ្រដល់ប្រធានបទដែលដៃគូសហការបានជ្រើសរើស ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងពីការសាកល្បងវិធីសាស្រ្ត និងការបន្តត្រួតពិនិត្យការអនុវត្តកម្មវិធី។ សកម្មភាពទំាងនេះនឹងបង្កើនកិច្ចគំាទ្រ និងទំនុកចិត្តពីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ ដៃគូសហការរួមមាន៖
- វិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute)
- វិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាព (Cambodian Institute for Cooperation and Peace)
- ដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ទីក្រុងប្រកបដោយចីរភាព នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Department of Sustainable Urban Planning and Development, Royal University of Phnom Penh)
- សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management)
- អង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia)
